កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់និស្សិតទូទាំងប្រទេស និងមានគោលបំណងលើកទឹកចិត្តស្វែងរកតម្លៃវប្បធម៌ រួមចំណែកជំរុញចំណាប់អារម្មណ៍របស់និស្សិតក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍អន្តរជាតិ និងបង្កើតគំនិតថ្មីៗសម្រាប់វិស័យទេសចរណ៍។

leftcenterrightdel
គណៈកម្មការរៀបចំប្រកាសពីការប្រឡងនៅទីក្រុងហាណូយ (រូបថត៖ vietnamplus.vn)

អ្នកចូលរួមនឹងធ្វើការជាក្រុមដែលមានសមាជិកពី ៣ ទៅ ៥ នាក់ និងឆ្លងកាត់ជុំប្រឡងសំខាន់ៗចំនួនបី។ នៅក្នុងជុំបឋម ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែមេសា ក្រុមនានានឹងស្វែងរក និងបង្ហាញកត្តាវប្បធម៌ប្រចាំតំបន់របស់មូលដ្ឋាននានា។ នៅក្នុងជុំបន្ទាប់ ក្រុមនានានឹងបង្កើតគំនិត និងបង្កើតផលិតផលទេសចរណ៍ដែលទាក់ទងនឹងប្រធានបទនៃការប្រឡង។ រួមជាមួយនឹងជុំផ្តាច់ព្រ័ត្រ កម្មវិធីនេះក៏នឹងរួមបញ្ចូលសកម្មភាពបទពិសោធន៍ដែលបង្ហាញពីវប្បធម៌ក្នុងតំបន់ផងដែរ។ គណៈកម្មការរៀបចំទទួលយកការចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមីនា នៅលើ fanpage ផ្លូវការរបស់ការប្រឡង៕

បកប្រែដោយ Huyen Trang