សមាជិកស្ត្រី និងប្រជាពលរដ្ឋជាង ៥៨០០០ នាក់បានចូលរួមក្នុងការសម្តែងរបាំអាវផាយនៅទីតាំងចំនួន ៣៦ កន្លែងនៅទូទាំងទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ ថ្ងៃទី ៨ ខែមីនាហើយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលប្រារព្ធទិវានារីអន្តរជាតិ។
នៅលើផ្លូវថ្មើរជើង Nguyen Hue ដែលជាទីតាំងសំខាន់ មនុស្សប្រហែល ៣០០០ នាក់បានចូលរួមក្នុងការសម្តែង។ ព្រឹត្តិការណ៍នេះបានបង្កើតបរិយាកាសរស់រវើកសម្រាប់ទិវានារីអន្តរជាតិ និងបានរួមចំណែកដល់ការគោរពដល់សម្រស់ដ៏ស្រស់ស្អាតរបស់ស្ត្រីវៀតណាមក្នុងអាវផាយប្រពៃណីរបស់ពួកគេ។ ភ្លាមៗបន្ទាប់ពីការសម្តែងជាក្រុម ក្រុមស្ត្រីដែលស្លៀកពាក់អាវផាយប្រពៃណីបានដង្ហែរជុំវិញផ្លូវថ្មើរជើងNNguyen Hue ដែលបង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍នៅក្នុងកណ្តាលទីក្រុងហូជីមិញ៕
បកប្រែដោយ Thanh Cong
Type the code from the image