ខេត្ត Quang Ninh - គោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ដំណើរកម្សាន្តរបស់នាវាទេសចរណ៍អន្តរជាតិជាច្រើន
កប.អនឡាញ - ផ្នែកទេសចរណ៍ខេត្ត Quang Ninh ភាគខាងជើងវៀតណាម បានចាប់ផ្តើមឆ្នាំ ២០២៦ ដ៏គួរឱ្យចាប់អារម្មណ៍ ខណៈដែលកំពង់ផែនាវាទេសចរណ៍អន្តរជាតិ Ha Long បានស្វាគមន៍នាវាទេសចរណ៍អន្តរជាតិជាច្រើនជាបន្តបន្ទាប់ ដោយនាំភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long។
ទេសចរណ៍ខេត្ត Quang Ninh មានការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍នៅឆ្នាំ ២០២៦ ខណៈដែលនាវាទេសចរណ៍អន្តរជាតិជាច្រើន ជាមួយភ្ញៀវទេសចររាប់ពាន់នាក់ មកស្វែងយល់ពីឈូងសមុទ្រ Ha Long - បេតិកភណ្ឌធម្មជាតិពិភពលោកនៅដើមឆ្នាំ។
    |
 |
|
នៅព្រឹកថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ កំពង់ផែទេសចរណ៍អន្តរជាតិ Ha Long ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២,៣០០ នាក់ (រូបថត៖ vov.vn) |
នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ កំពង់ផែនាវាទេសចរណ៍អន្តរជាតិ Ha Long (ខេត្ត Quang Ninh) បានស្វាគមន៍នាវាទេសចរណ៍ទំនើបពីរគ្រឿងគឺ Seabourn Encore និង Piano Land ដែលដឹកភ្ញៀវទេសចរអន្តរជាតិជិត ២៤០០ នាក់។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមសកម្មភាពជាបន្តបន្ទាប់ដើម្បីស្វាគមន៍នាវាទេសចរណ៍អន្តរជាតិចំនួន ៥ គ្រឿងមកទស្សនាតំបន់បេតិកភណ្ឌ។
នាវាទេសចរណ៍ Seabourn Encore ដែលដឹកភ្ញៀវទេសចរអឺរ៉ុបចំនួន ៥៧១ នាក់ និងនាវាទេសចរណ៍ Piano Land ដែលដឹកភ្ញៀវទេសចរប្រមាណ ១៧៩៣ នាក់ ភាគច្រើនមកពីហុងកុង (ចិន) បានចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long នៅថ្ងៃដំបូងនៃឆ្នាំថ្មី។ បន្ទាប់ពីពិធីស្វាគមន៍ ភ្ញៀវទេសចរបានចាប់ផ្តើមដំណើរទស្សនារបស់ពួកគេទៅកាន់ឈូងសមុទ្រ Ha Long -បេតិកភណ្ឌធម្មជាតិពិភពលោក ដោយទស្សនា city tour ដើម្បីស្វែងយល់ពីវប្បធម៌ ម្ហូបអាហារ និងរបៀបរស់នៅក្នុងមូលដ្ឋាន។ ការងារអន្តោប្រវេសន៍ សន្តិសុខ និងការសម្របសម្រួល tour ត្រូវបានអនុវត្តស្របគ្នា និងរហ័ស ដោយធានាសុវត្ថិភាព និងភាពងាយស្រួល។
ភ្ញៀវទេសចរ Ye Zhuo (ចិន) បានឲ្យដឹងថា “ដប់ឆ្នាំមុន ខ្ញុំបានទៅទស្សនាឈូងសមុទ្រ Ha Long ដែលមានទេសភាពដ៏ស្រស់ស្អាតជាច្រើនដែលខ្ញុំមិនទាន់បានរកឃើញនៅឡើយ។ ខ្ញុំពិតជាចង់ត្រលប់មកវិញម្តងទៀត។ ឈូងសមុទ្រ Ha Long ស្ថិតនៅក្នុងផែនការទេសចរណ៍ ដូច្នេះខ្ញុំនាំក្រុមគ្រួសាររបស់ខ្ញុំទៅធ្វើដំណើរកម្សាន្តនៅទីនោះក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ”។
    |
 |
|
ភ្ញៀវទេសចររីករាយជាមួយការស្វាគមន៍របស់ខេត្ត Quang Ninh នៅដើមនិទាឃរដូវឆ្នាំថ្មី (រូបថត៖ vov.vn) |
ភ្ញៀវទេសចរ Pau Overstreet (សហរដ្ឋអាមេរិក) បានចែករំលែកថា៖ “ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់មិត្តអ្នក។ ខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ចំពោះខ្ញុំ នេះគឺជាការចាប់ផ្តើមដ៏អស្ចារ្យនៃដំណើររបស់ខ្ញុំក្នុងការស្វែងយល់ឈូងសមុទ្របេតិកភណ្ឌ”។
បន្ទាប់ពីដំណើរកម្សាន្តរបស់នាវាទេសចរណ៍ Seabourn Encore និង Piano Land កំពង់ផែទេសចរណ៍អន្តរជាតិ Ha Long បានបន្តស្វាគមន៍នាវាទេសចរណ៍ Le Jacques Cartier (ដោតទង់បារាំង), Adora Mediterranea (ដោតទង់បាហាម៉ាស) និង Silver Nova (ដោតទង់បាហាម៉ាស) នៅដើមនិទាឃរដូវឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះបង្ហាញថា ខេត្ត Quang Ninh កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ដំណើរកម្សាន្តរបស់នាវាទេសចរណ៍អន្តរជាតិជាច្រើន។
លោក Bui Quang Tuan អនុប្រធានប្រតិបត្តិនៃកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long បានមានប្រសាសន៍ថា “ដើម្បីស្វាគមន៍ភ្ញៀវទេសចរ យើងផ្តល់ជូននូវផលិតផលទេសចរណ៍ និងការឆ្លងកាត់បទពិសោធន៍វប្បធម៌តាមរយៈការសម្តែងសិល្បៈប្រជាប្រិយ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ យើងក៏បានសម្របសម្រួលជាមួយក្រុមហ៊ុននាវាទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ទាំងអស់នៅទូទាំងពិភពលោក ដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍ខេត្ត Quang Ninh។ លើសពីនេះ យើងកំពុងជួសជុល និងធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដោយធានាបាននូវដំណើរការសេវាកម្មប្រកបដោយសុវត្ថិភាព ដោយធានាថាភ្ញៀវទេសចរដែលមកទស្សនាតំបន់បេតិកភណ្ឌវប្បធម៌នេះនឹងមានការបំផុសគំនិតថ្មីៗជាច្រើន”។
នៅឆ្នាំនេះ ខេត្ត Quang Ninh មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ២២ លាននាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ៥.២ លាននាក់។ កំពង់ផែទេសចរណ៍អន្តរជាតិ Ha Long តែមួយត្រូវបានគេរំពឹងថានឹងទទួលនាវាទេសចរណ៍ប្រមាណ ៨៨ គ្រឿង ដែលមានភ្ញៀវទេសចរចំនួន ១៥០,០០០ នាក់មកពីទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាណាដា ចិន និងប្រទេសអឺរ៉ុបជាច្រើន៕
បកប្រែដោយ Huyen Trang