លើកតម្កើងភាសាវៀតណាម និងជ្រើសរើសអ្នកការទូតភាសាវៀតណាមនៅបរទេស ឆ្នាំ២០២៦
កប.អនឡាញ - នៅថ្ងៃទី២៨ ខែមីនា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេសវៀតណាម) បានរៀបចំពិធីបំផុសទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍វៀតណាមនៅបរទេស និងកម្មវិធីជ្រើសរើសអ្នកការទូតភាសាវៀតណាមនៅបរទេសឆ្នាំ២០២៦។
មូលដ្ឋាន ស្ថាប័នជាង ១៥០ កន្លែងនៅក្នុងប្រទេសវៀតណាម និងនៅបរទេស រួមទាំងមូលដ្ឋាន ស្ថាប័នតំណាងវៀតណាមនៅបរទេស សមាគម និងគ្រឹះស្ថានបង្រៀនភាសាវៀតណាមនៅទូទាំងពិភពលោក បានចូលរួមព្រឹត្តិការណ៍នេះតាមប្រព័ន្ធវីដេអូ។
    |
 |
|
លោក Nguyen Trung Kien ថ្លែងសុន្ទរកថាក្នុងកម្មវិធី |
ក្នុងពិធីបើកកម្មវិធីនេះ លោក Nguyen Trung Kien ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានសង្កត់ធ្ងន់ថា ការអភិរក្សភាសាវៀតណាម មានសារៈសំខាន់ក្នុងការរក្សាអត្តសញ្ញាណ និងពង្រឹងសមត្ថភាពផ្ទៃក្នុងសម្រាប់ការធ្វើសមាហរណកម្ម។ ក្រឡេកមើលលើរយៈពេលបីឆ្នាំកន្លងមកនេះ កម្មវិធីនេះសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើន។ ក្នុងឆ្នាំ ២០២៥ អ្នកការទូតភាសាវៀតណាមចំនួន ៦ រូបត្រូវបានផ្តល់កិត្តិយស និងទូសៀវភៅភាសាវៀតណាមចំនួន ១២ ត្រូវបានប្រគល់ដល់សហគមន៍វៀតណាមនៅជុំវិញពិភពលោក។
ក្នុងឱកាសនេះ តាងនាមក្រុមប្រឹក្សាវិជ្ជាជីវៈ លោកសាស្ត្រាចារ្យ Hoang Anh Tuan សាកលវិទ្យាធិការនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ) បានប្រកាសជាផ្លូវការអំពីកម្មវិធី "ជម្រើសអ្នកការទូតភាសាវៀតណាមនៅបរទេស" ឆ្នាំ២០២៦។ លក្ខណៈថ្មីនៃកម្មវិធីឆ្នាំនេះគឺការផ្លាស់ប្តូរពីទម្រង់ "ការប្រឡង" ទៅជា "ការស្វែងរក និងជ្រើសរើស" បុគ្គលដែលបានរួមចំណែកជាក់ស្តែង និងលេចធ្លោក្នុងការផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាម។
ពិធីបំផុសទិវាលើកតម្កើងភាសាវៀតណាម និងការជ្រើសរើសអ្នកការទូតវៀតណាមនៅបរទេសក្នុងឆ្នាំ ២០២៦ បានបញ្ចប់ដោយបញ្ជូនសារអំពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ និងសហគមន៍វៀតណាមនៅបរទេសក្នុងការរក្សា និងផ្សព្វផ្សាយភាសាវៀតណាម។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់សង្គមទាំងមូល ភាសាវៀតណាមនឹងបន្តត្រូវបានអភិរក្ស អភិវឌ្ឍប្រកបដោយចីរភាព និងក្លាយជាស្ពានវប្បធម៌ដែលភ្ជាប់សហគមន៍វៀតណាមទូទាំងពិភពលោក៕
បកប្រែដោយ Thuy Anh