ពិធីបុណ្យ Eid al-Fitr ដែលត្រូវបានគេស្គាល់ថាជាពិធីបញ្ជប់តមអាហារ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយសម្រាប់ប្រជាជនមូស្លីម ដែលសម្គាល់ចុងបញ្ចប់នៃខែរ៉ាម៉ាដាន (រយៈពេលដែលប្រជាជនមូស្លីមអនុវត្តការតមអាហារ ការអធិស្ឋាន និងខិតខំកែលម្អខ្លួនឯងទាំងខាងវិញ្ញាណ និងសីលធម៌)។ បន្ទាប់ពីរយៈពេលមួយខែតមអាហារ និងការសញ្ជឹងគិត Eid al-Fitr តំណាងឱ្យការជួបជុំគ្នា ការអភ័យទោស និងការចែករំលែក ខណៈដែលក្រុមគ្រួសារជួបជុំគ្នា ផ្លាស់ប្តូរអំណោយ និងរីករាយជាមួយអាហារប្រពៃណីជាមួយគ្នា។

leftcenterrightdel
ពិធីបុណ្យ Eid al-Fitr ប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមីនា (រូបថត៖ baovanhoa.vn)

នៅក្នុងព្រឹត្តិការណ៍នេះ ស្ថានទូតនានាបានបង្ហាញលក្ខណៈពិសេសនៃទំនៀមទម្លាប់   និងម្ហូបអាហារប្រពៃណីរបស់ប្រទេសខ្លួន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Eid al-Fitr។ លំហរនៃព្រឹត្តិការណ៍នេះ បានបង្កើតឡើងវិញយ៉ាងរស់រវើកជាមួយនឹងស្តង់តាំងពិព័រណ៍វប្បធម៌ ដែលអ្នកចូលរួមអាចរីករាយជាមួយម្ហូបពិសេសៗ ស្វែងយល់អំពីអក្សរផ្ចង់អារ៉ាប់ ឬបទពិសោធន៍គូរគំនូរហេនណា។ លើសពីនេះ មានសកម្មភាពជួបប្រាស្រ័យជាច្រើនដូចជាការសម្តែងសិល្បៈ ការសម្តែងសៀក ការសម្តែងវេទមន្ត និងល្បែងសម្រាប់កុមារ។ល។

នៅក្នុងព្រឹត្តិការណ៍នេះ ភ្ញៀវមិនត្រឹមតែសម្របខ្លួននៅក្នុងបរិយាកាសបុណ្យប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់ពីជម្រៅនៃវប្បធម៌អារ៉ាប់ និងអ៊ីស្លាមទៀតផង៕

បកប្រែដោយ Thanh Cong