ជាពិសេស CAI នឹងរួមដំណើរជាមួយ Sun Group ក្នុងដំណើរការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋាន Phu Quoc ចាប់ពីការប្រឹក្សាយោបល់ផ្នែករចនា ការបង្កើត "DNA ប្រតិបត្តិការ" តាំងពីដំបូងជាមួយនឹងគំរូប្រតិបត្តិការដ៏ទូលំទូលាយ ការរៀបចំប្រព័ន្ធប្រតិបត្តិការ រហូតដល់ការចូលរួមដោយផ្ទាល់ក្នុងការគ្រប់គ្រង និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន។

leftcenterrightdel
ទិដ្ឋភាពនៃស្ថានីយលេខ ២ អាកាសយានដ្ឋានអន្តរជាតិ Phu Quoc (រូបថត៖ vietnamplus.vn)

CAI ក៏នឹងអភិវឌ្ឍបណ្តាញហោះហើរអន្តរជាតិ ធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីពង្រីកការតភ្ជាប់ទីផ្សារ និងកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មមិនមែនអាកាសចរណ៍លំដាប់ពិភពលោក ដោយប្រមូលផ្តុំម៉ាកលក់រាយ ម្ហូបអាហារ និងទំនិញមិនជាប់ពន្ធឈានមុខគេលើពិភពលោក។

គំរូ "អាកាសយានដ្ឋានគោលដៅ" ផ្លាស់ប្តូរអាកាសយានដ្ឋានទៅជា "គោលដៅ" ដែលផ្តល់ជូននូវការឆ្លងកាត់បទពិសោធន៍ចម្រុះ រួមទាំងការទស្សនា ការកម្សាន្ត ការរីករាយនឹងសិល្បៈ ការដើរទិញឥវ៉ាន់ និងគម្រោងស្ថាបត្យកម្មដែលជានិមិត្តរូប និងសូម្បីតែពិធីបុណ្យទ្រង់ទ្រាយធំ៕

បកប្រែដោយ Huyen Trang