នាវាលេខ ០១៦ - Quang Trung របស់កងពលតូចលេខ ១៦២ តំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម រួមជាមួយគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Minh Lanh នាយរងសេនាធិការនៃតំបន់លេខ៤ កងទ័ពជើងទឹក បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

leftcenterrightdel
នាយទាហាននៃកងទ័ពជើងទឹកប្រជាជនវៀតណាមគោរពនាវា HMAS Leeuwin ត្រួតពលនាវាលេខ ០១៦-Quang Trung

លោកឧត្តមនាវីត្រី Nguyen Dinh Hung មេបញ្ជាការងកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលរួមក្នុងពិធីព្យុហយាត្រស លើនាវា HMAS Leeuwin រួមជាមួយលោក Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី និងតំណាងកងទ័ពជើងទឹកនៃបណ្តាប្រទេស។

ពិធីព្យុហយាត្រាលើកនេះមានវត្តមាននៃនាវាចម្បាំងរបស់ប្រទេសនានានៅទីក្រុងស៊ីដនីក្នុងរយៈពេលជាង ១០ ឆ្នាំ ដោយមាននាវាចំនួន ៣០ គ្រឿងរបស់ប្រទេសអូស្ត្រាលី និងប្រទេសចំនួន ២០ ផ្សេងទៀត។ ពិធីព្យុហយាត្រា គឺជាចំណុចលេចធ្លោមួយនៅក្នុងក្របខ័ណ្ឌនៃលំហាត់សមយុទ្ធកងទ័ពជើងទឹកពហុភាគី Kakadu ២០២៦៕

បកប្រែដោយ Huyen Trang