នាវាលេខ ០១៦-Quang Trung នៃកងទ័ពជើងទឹកប្រជាជនវៀតណាម មកដល់ឈូងសមុទ្រ Jervis ត្រៀមខ្លួនជាស្រេចចូលរួម Kakadu 2026 នៅប្រទេសអូស្រ្តាលី
កប.អនឡាញ - នាថ្ងៃត្រង់ថ្ងៃទី ១៨ ខែមីនា (តាមម៉ោងមូលដ្ឋាន) នាវាលេខ ០១៦-Quang Trung នៃកងពលតូចលេខ១៦២ នៃតំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅឈូងសមុទ្រ Jervis រដ្ឋ New South Wales ប្រទេសអូស្ត្រាលី ត្រៀមខ្លួនចូលរួមក្នុងសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃពិធីព្យុហយាត្រានាវាកងទ័ពជើងទឹកអន្តរជាតិក្នុងឱកាសរំលឹកខួបលើកទី ១២៥ នៃទិវាបង្កើតកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី និងការហាត់សមកងទ័ពជើងទឹកពហុភាគី Kakadu 2026។