លោក Harinder Sood ប្រធានទីភ្នាក់ងារហ្វឹកហ្វឺនរួមបញ្ចូលគ្នា (Integrated Training Service - ITS) នៃនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាព (DPO) បានប្រគល់វិញ្ញាបនបត្រដល់លោកវរសេនីយ៍ឯក Nguyen Duc Quan អនុព័ន្ធយោធាវៀតណាមប្រចាំអង្គការសហប្រជាជាតិ។

leftcenterrightdel
លោក Harinder Sood ប្រគល់វិញ្ញាបនបត្រដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (រូបថត៖ vietnamplus)

នេះជាលើកដំបូងដែលវគ្គបង្វឹកបង្ហាត់លើវិស័យរក្សាសន្តិភាពរបស់វៀតណាមត្រូវបានទទួលស្គាល់ថាបំពេញតាមស្តង់ដារដោយអង្គការសហប្រជាជាតិ ដែលបង្ហាញពីការអភិវឌ្ឍដ៏សំខាន់នៅក្នុងសមត្ថភាពបង្វឹកបង្ហាត់ និងការធ្វើសមាហរណកម្មអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម។ លទ្ធផលនេះមិនត្រឹមតែជាសមិទ្ធផលរបស់អង្គភាពមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពដ៏រស់រវើកចំពោះសមត្ថភាព ការទទួលខុសត្រូវ និងកិត្យានុភាពរបស់វៀតណាមក្នុងការបំពេញការប្ដេជ្ញារបស់ខ្លួនចំពោះសន្តិភាព និងសន្តិសុខ។

ជោគជ័យនេះបញ្ជាក់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តខាងនយោបាយរបស់វៀតណាមក្នុងការអនុវត្តគំនិតផ្តួចផ្តើម "សកម្មភាពដើម្បីសន្តិភាព" (A4P និង A4P+) ដែលជាកម្មវិធីកែទម្រង់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នៅក្នុងបរិបទដែលពិភពលោកមានភាពប្រែប្រួលជាច្រើន ការដែលវៀតណាមបញ្ជាក់ពីតួនាទីសកម្ម និងការទទួលខុសត្រូវរបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ បានបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន និងក្ដីស្រឡាញ់សន្តិភាព ដោយផ្អែកលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh