ក្រុមបេសកកម្ម បានទៅត្រួតពិនិត្យនៅទីតាំងដែលប្រព្រឹត្តទៅសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួបប្រាស្រ័យ និងពិនិត្យឡើងវិញនូវខ្លឹមសារនីមួយៗដើម្បីធានាថា កម្មវិធីជំនួបប្រាស្រ័យត្រូវបានរៀបចំឡើងយ៉ាងឱឡារិក។ លោកប្រធានក្រុមបេសកកម្មបានផ្តល់យោបល់ចំពោះខ្លឹមសារដែលត្រូវការផ្លាស់ប្ដូរ ឲ្យសមស្របតាមពេលវេលាកំណត់ និងធានាបាននូវការប្រកាន់ខ្ជាប់នូវស្គ្រីបក្របខ័ណ្ឌរបស់កម្មវិធី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានលើកសរសើរចំពោះស្មារតីទទួលខុសត្រូវ ស្មារតីបំពេញភារកិច្ចប្រកបដោយភាពសកម្ម ការខិតខំប្រឹងប្រែងបំពេញភារកិច្ចពាក់ព័ន្ធ ដោយធានាថាកម្មវិធីទទួលបានជោគជ័យ។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឲ្យស្ថាប័ន និងអង្គភាពនានាបន្តលើកកម្ពស់ការទទួលខុសត្រូវ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឯកភាពផែនការរៀបចំសម្រាប់កម្មវិធីជំនួបប្រាស្រ័យ ដើម្បីធានាថាការត្រៀមរៀបចំត្រូវបានបញ្ចប់មុនព្រឹត្តិការណ៍៕

បកប្រែដោយ Thuy Anh