លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងវៀតណាម និងកម្ពុជា។ យោងតាមលោកនាយឧត្តមសេនីយ៍ Phan Van Giang នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជា បន្តត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ហើយក្លាយជាសសរស្តម្ភដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជានាពេលកន្លងមក ជាពិសេសក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនា ការពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល ការហ្វឹកហ្វឺន ការគ្រប់គ្រងនិងការការពារព្រំដែន ការផ្លាស់ប្តូរ ការចងសម្ព័ន្ធមេត្រីភាព ការអប់រំ និងការឃោសនាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យភាគីទាំងពីរបន្តសហការក្នុងការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ រួមមាន៖ ការរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងយន្តការសហប្រតិបត្តិការ; ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស; ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន; ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងសហគ្រាសការពារជាតិកម្ពុជា ឲ្យចូលរួម និងតាំងបង្ហាញផលិតផលនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ ២០២៦។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយអនុស្សាវរីយ៍ដល់លោកនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន

លោកនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានថ្លែងអំណរគុណចំពោះជំនួយដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងប្រទេសកម្ពុជាឡើងវិញ។ លោកបានសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ភាគីទាំងពីរបន្តសហការក្នុងការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិដែលបានព្រមព្រៀងគ្នា តាមរយៈនោះ រួមចំណែកដល់ការជម្រុញទំនាក់ទំនងរវាងកងទ័ពទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម ឲ្យកាន់តែរីកចម្រើនថែមទៀត៕

បកប្រែដោយ Thuy Anh