មានប្រសាសន៍នៅក្នុងពិធី លោកវរសេនីយ៍ត្រី វេជ្ជបណ្ឌិត Tran Duc Tai នាយកកងពេទ្យកម្រិត ២ លេខ ៧ បានសង្កត់ធ្ងន់ថា៖ «ប្រតិបត្តិការក្នុងបរិយាកាសពហុជាតិ នៅក្នុងតំបន់ដែលនៅតែមានកត្តាមិនស្ថិតស្ថេរជាច្រើនទាក់ទងនឹងសន្តិសុខ ជំងឺរាតត្បាត និងហានិភ័យមិនមែនប្រពៃណី ទាមទារឱ្យកម្មាភិបាល និងបុគ្គលិកម្នាក់ៗមិនត្រឹមតែមានជំនាញខាងវេជ្ជសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានជំនាញខាងយោធា មានភាពបត់បែនក្នុងការដោះស្រាយស្ថានភាពអាសន្ន និងធានាសន្តិសុខ និងសុវត្ថិភាពដាច់ខាត។ កម្មាភិបាល និងបុគ្គលិកម្នាក់ៗត្រូវតែមានភាពរឹងមាំក្នុងជំនាញវិជ្ជាជីវៈ ជំនាញខាងយោធា និងប្រកាន់ខ្ជាប់នូវនីតិវិធីដោះស្រាយស្ថានភាពជាបន្ទាន់ ធានាសន្តិសុខ និងសុវត្ថិភាព រក្សាវិន័យ និងរូបភាពយោធិនវៀតណាមនៅពេលបំពេញកាតព្វកិច្ចអន្តរជាតិ»។

leftcenterrightdel
ទិដ្ឋភាពនៃពិធីគោរពទង់ជាតិ និងបើកការហ្វឹកហ្វឺន នៅកងពេទ្យកម្រិត ២ លេខ ៧

វគ្គហ្វឹកហ្វឺនឆ្នាំ ២០២៦ ផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជា៖ ធានាសន្តិសុខ និងសុវត្ថិភាពនៅស្ថានបេសកកម្ម; ទប់ស្កាត់មីន និងសម្ភារៈផ្ទុះបន្ទាប់ពីជម្លោះ; ហ្វឹកហ្វឺនប្រយុទ្ធដើម្បីការពារអង្គភាព; ចល័តក្នុងស្ថានភាពអាសន្ន; បង្ការ និងគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងតំបន់; បង្ការ និងគ្រប់គ្រងអគ្គីភ័យ; ការពារស្ត្រី កុមារ និងជនស៊ីវិល; បង្ការ និងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ ស្របតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ; ធានាភស្តុភារ និងគ្រប់គ្រងឈាម និងផលិតផលឈាមនៅក្នុងលក្ខខណ្ឌបណ្តោះអាសន្ន។ល៕

បកប្រែដោយ Huyen Trang