មានប្រសាសន៍នៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសង្កត់ធ្ងន់ថា នេះជាឱកាសមួយសម្រាប់ប្រជាជនទាំងអស់នៃសហព័ន្ធរុស្ស៊ីក្នុងការចងចាំ និងបង្ហាញការដឹងគុណចំពោះកម្មាភិបាល និងយុទ្ធជនជាច្រើនជំនាន់ ដែលបានប្រយុទ្ធយ៉ាងក្លាហាន ដែលរួមចំណែកយ៉ាងសំខាន់ចំពោះជ័យជម្នះដ៏រុងរឿងក្នុងសង្គ្រាមការពារជាតិដ៏មហិមា (១៩៤១-១៩៤៥) ដោយហេតុនោះ បំផុសស្មារតីសាមគ្គីភាពរវាងជំនាន់ៗ និងជាប្រភពនៃការអប់រំស្នេហាជាតិយ៉ាងជ្រាលជ្រៅសម្រាប់យុវជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ វៀតណាមតែងតែឱ្យតម្លៃ និងចងចាំជានិច្ចនូវការគាំទ្រដ៏មានប្រសិទ្ធភាពរបស់សហភាពសូវៀតកាលពីមុន និងសព្វថ្ងៃនេះគឺសហព័ន្ធរុស្ស៊ី បានផ្តល់ឱ្យប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាម ក្នុងការតស៊ូដណ្តើមឯករាជ្យ សេរីភាព និងការបង្រួបបង្រួមប្រទេសជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងលោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូត

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-រុស្ស៊ី បន្តត្រូវបានពង្រឹង និងពង្រីកស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរបានអនុវត្តសកម្មភាពការទូតការពារជាតិកម្រិតខ្ពស់ជាច្រើនប្រកបដោយជោគជ័យ ដូចជា៖ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អមដំណើរលោក To Lam អគ្គលេខាបក្ស ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា; ជាសហអធិបតីគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា; កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី; កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ល។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធីលៀងសាយភោជន៍ក្នុងឱកាសរំលឹកទិវាអ្នកការពារមាតុភូមិរបស់សហព័ន្ធរុស្ស៊ី

ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងដែលវៀតណាមអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស និងក៏ជាខួបលើកទី២៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសហព័ន្ធរុស្ស៊ី (២០០១-២០២៦)។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសម្តែងនូវទំនុកចិត្តថា ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនឹងបន្តអនុវត្តកាន់តែមានប្រសិទ្ធភាព ដែលសមស្របទៅនឹងឋានៈនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Huyen Trang