លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia អញ្ជើញជាអធិបតីនៃកិច្ចប្រជុំដើមឆ្នាំថ្មី ២០២៦
កប.អនឡាញ - នៅថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គស្នងការដ្ឋាននយោបាយ បានរៀបចំកិច្ចប្រជុំដើមឆ្នាំថ្មី ២០២៦។ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានកត់សម្គាល់ និងលើកសរសើរចំពោះស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងម្ចាស់ការរបស់ស្ថាប័ន និងអង្គភាពនានាក្នុងរយៈពេលកន្លងមក។ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវការ សេចក្តីប្រាថ្នា និងការទទួលខុសត្រូវកាន់តែខ្ពស់។ ក្នុងបរិបទនោះ ការរៀបចំការងារបក្ស និងការងារនយោបាយតាំងពីដើមឆ្នាំមក គឺមានអត្ថន័យយ៉ាងសំខាន់ ដែលរួមចំណែកដល់ការរក្សាស្ថិរភាពនូវសតិអារម្មណ៍ បង្កើតកម្លាំងចលករសម្រាប់ការប្រឡងប្រណាំង និងពង្រឹងទំនុកចិត្ត និងការប្ដេជ្ញាចិត្ដក្នុងការបំពេញភារកិច្ចនៃកងទ័ពទាំងមូល។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ |
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសង្កត់ធ្ងន់លើការបម្រើការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ នេះគឺជាភារកិច្ចនយោបាយដ៏សំខាន់មួយដែលបង្ហាញយ៉ាងច្បាស់ពីការទទួលខុសត្រូវរបស់កងទ័ពចំពោះបក្ស រដ្ឋ និងប្រជាជន។ ស្ថាប័ននិងអង្គភាពនានាត្រូវផ្តល់យោបល់ ណែនាំ និងអនុវត្តល្អនូវការឃោសនា និងតម្រង់ទិសនូវសតិអារម្មណ៍ ដោយធានាថា ការអនុវត្តគឺស្របតាមបទប្បញ្ញត្តិ ច្បាប់ ប្រជាធិបតេយ្យ គោរពវិន័យ សុវត្ថិភាព កុំឲ្យមានភាពអកម្ម ឬកើតមានជាយថហេតុក្នុងគ្រប់ស្ថានភាព។
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានជូនពរឆ្នាំថ្មីជូនចំពោះកម្មាភិបាល យុទ្ធជន និងបុគ្គលិកទាំងអស់នៃអគ្គស្នងការដ្ឋាននយោបាយ និងក្រុមគ្រួសារជួបតែសេចក្ដីសុខ សប្បាយរីករាយ និងសុភមង្គល។ លោកប្រធានអគ្គស្នងការនយោបាយបានលើកឡើងថា ឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិ កម្មាភិបាល បក្ខជនម្នាក់ៗ ស្ថាប័ននិងអង្គភាពនីមួយៗ ត្រូវតែយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន ការគិត អាកប្បកិរិយា សម្ដី និងទង្វើត្រូវតែសក្ដិសមទៅនឹងការទទួលខុសត្រូវក្នុងយុគសម័យថ្មី។
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសម្តែងការជឿជាក់ថា ជាមួយនឹងប្រពៃណីដ៏ត្រចេះត្រចង់ ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ អគ្គស្នងការដ្ឋាននយោបាយនឹងបន្តរក្សាតួនាទីដ៏សំខាន់ ជ្រួតជ្រាបនូវស្មារតី "កិត្តិយសដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ" ដោយប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាពជាក់ស្តែង ហើយរួមជាមួយកងទ័ពទាំងមូលលើកកម្ពស់អត្ដចរិតកងទ័ពលោកអ៊ំ ហូ អនុវត្ដភារកិច្ចល្អដែលបានប្រគល់ឲ្យ ដែលរួមចំណែកដល់ការកសាងកងទ័ពប្រជាជនវៀតណាមប្រកបដោយបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប៕
បកប្រែដោយ Pham Diep