ក្នុងកម្មវិធី អង្គភាពទាំងឡាយបានពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ការចែកថ្នាំពេទ្យដល់ប្រជាជនជាង ៥០០ នាក់ដែលមានស្ថានភាពលំបាក ហើយប្រគល់អំណោយដល់ប្រជាជនក្រីក្រ និងជនរួមជាតិភាគតិចចំនួន ២០០ នាក់នៅមូលដ្ឋាន។

leftcenterrightdel
 

leftcenterrightdel
តំណាងនៃកងពលធំលេខ៥ ប្រគល់អំណោយដល់ប្រជាជនដែលមានស្ថានភាពលំបាក

កម្មវិធីនេះរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ និងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅមូលដ្ឋាន ការកៀរគរធនធានដើម្បីថែទាំសុខភាព និងជីវភាពរស់នៅរបស់ជនរួមជាតិភាគតិចនៅតំបន់ព្រំដែន កសាងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន។

សកម្មភាពនេះបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនារបស់អង្គភាព និងធុរកិច្ចចំពោះប្រជាជននៅតំបន់ព្រំដែន ចូលរួមចំណែកដល់ការអនុវត្តការងារសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាព លើកទឹកចិត្តសម្រាប់ប្រជាជនក្នុងការលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និងការខិតខំធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ៕

បកប្រែដោយ Thanh Cong