លោកវរសេនីយ៍ឯក Chau Chat អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ ក៏មានការចូលរួមពីតំណាងមកពីភ្នាក់ងារ និងមន្ទីរនានា គណៈកម្មាធិការបក្ស និងអាជ្ញាធរនៃឃុំ Hon Dat និងប្រជាជនក្នុងតំបន់ផងដែរ។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្តអានយ៉ាងបានប្រគល់ផ្ទះមហាសាមគ្គីមួយខ្នងដល់លោក Danh Ren ដែលរស់នៅក្នុងភូមិ Hon Me ឃុំ Hon Dat

ផ្ទះចំនួនបីខ្នងត្រូវបានប្រគល់ជូនគ្រួសាររបស់លោក Chao Phuol (កើតឆ្នាំ ១៩៧៩) លោក Danh Ren (កើតឆ្នាំ ១៩៧៣) និងលោក Danh Lang (កើតឆ្នាំ ១៩៨៩) ដែលសុទ្ធតែរស់នៅក្នុងភូមិ Hon Me ឃុំ Hon Dat។ ផ្ទះនីមួយៗទទួលបានថវិកាសាងសង់ចំនួន ៦០ លានដុងពីបញ្ជាការដ្ឋានយោធាខេត្ត និងអង្គភាពនានា ដែលរួមចំណែកជួយគ្រួសារទាំងនេះឱ្យមានស្ថិរភាពលំនៅដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅ។

leftcenterrightdel
តំណាងនៃបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង ថតរូបអនុស្សាវរីយ៍បន្ទាប់ពីពិធីប្រគល់ផ្ទះ

ថ្លែងនៅក្នុងពិធីនោះ វរសេនីយ៍ឯក Chau Chat បានសង្កត់ធ្ងន់ថា ការជួយគាំទ្រការសាងសង់ផ្ទះសម្រាប់គ្រួសារដែលមានជីវភាពរស់នៅជួបការលំបាក គឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបង្ហាញពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់កងកម្លាំងប្រដាប់អាវុធខេត្តចំពោះជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជនជាតិខ្មែរនៅក្នុងតំបន់។

ផ្ទះថ្មីទាំងនេះមិនត្រឹមតែផ្តល់លំនៅដ្ឋានស្ថិរភាពដល់គ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងសាមគ្គីភាពរវាងយោធា និងប្រជាជន បង្កើតបរិយាកាសរីករាយសម្រាប់ប្រជាជនក្នុងការអបអរសាទរបុណ្យចូលឆ្នាំថ្មី។ នេះពង្រឹងបន្ថែមទៀតនូវទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងកងកម្លាំងប្រដាប់អាវុធ និងលើកទឹកចិត្តពួកគេឱ្យធ្វើការរួមគ្នាដើម្បីកសាងមាតុភូមិកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Duy Hoan