លោកឧត្តមសេនីយ៍ត្រី Le Thanh Long អនុប្រធាននយោបាយនៃវិទ្យាស្ថានភស្តុភារ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ អញ្ជើញចូលរួមរួមមាន លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធយោធាកម្ពុជា; លោកវរសេនីយ៍ឯក វៀងសៃ ស៊ូលីវង្ស អនុព័ន្ធយោធាឡាវ; តំណាងមកពីស្ថាប័ន និងអង្គភាពផ្សេងៗ; សិក្ខាកាមមួយចំនួននៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅវិទ្យាស្ថាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Thanh Long អនុប្រធាននយោបាយនៃវិទ្យាស្ថានភស្តុភារ មានប្រសាសន៍ក្នុងពិធិ
leftcenterrightdel
ប្រតិភូដែលចូលរួមពិធី

មានប្រសាសន៍នៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Le Thanh Long បានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាព្រឹត្តិការណ៍វប្បធម៌ពិសេសដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ ជាឱកាសសម្រាប់មនុស្សគ្រប់គ្នាជួបជុំគ្រួសារ និងជូនពរឆ្នាំថ្មីដ៏សុខសាន្ត និងសប្បាយរីករាយ។

ការដែលវិទ្យាស្ថាន រៀបចំពិធីសំណេះសំណាលអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រទេសជាមិត្តទាំងពីរ មិនត្រឹមតែបង្ហាញពីក្តីស្រលាញ់ និងការទទួលខុសត្រូវចំពោះសិក្ខាកាមអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់លាស់នៃចំណងសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធរវាងកម្មាភិបាល សិក្ខាកាម  និងយុទ្ធជន នៃវិទ្យាស្ថានភស្តុភារ ជាមួយសិក្ខាកាមយោធាមកពីប្រទេសឡាវ និងកម្ពុជាផងដែរ។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងកម្មវិធី
leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងពិធី

ថ្លែងក្នុងពិធិ តំណាងសិក្ខាកាមអន្តរជាតិ នាយចំណង់ Chan Ratana ប្រធានក្រុមសិក្ខាកាមកម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីគណៈកម្មាធិការបក្ស គណៈនាយក និងកម្មាភិបាល គ្រូបង្រៀង សិក្ខាកាម បុគ្គលិក និងយុទ្ធជន នៃវិទ្យាស្ថានភស្តុភារជូនចំពោះសិក្ខាកាមអន្តរជាតិ ព្រមទាំងបញ្ជាក់ថានេះជាការលើកទឹកចិត្តសម្រាប់សិក្ខាកាមក្នុងការសិក្សា បណ្តុះបណ្តាល និងបំពេញភារកិច្ចដោយជោគជ័យ។

ក្នុងអំឡុងពេលសិក្សានៅវិទ្យាស្ថាន សិក្ខាកាមអន្តរជាតិមិនត្រឹមតែទទួលបានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ជ្រាលជ្រៅអំពីចំណងសាមគ្គីភាព មិត្តភាព និងការជឿទុកចិត្តរវាងប្រទេសទាំងបីគឺវៀតណាម ឡាវ និងកម្ពុជា។ ក្នុងឱកាសនេះ នាយចំណង់ Chan Ratana បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាព គ្រូបង្រៀនសិក្ខាកាម បុគ្គលិក និងយុទ្ធជនទាំងអស់ ព្រមទាំងបានប្តេជ្ញាចិត្តបន្តរួបរួមគ្នា ខិតខំរៀនសូត្រ និងហ្វឹកហ្វឺន  រួមចំណែកក្នុងការកសាងកងទ័ពឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសនីមួយៗ។

បកប្រែដោយ Duy Hoan