leftcenterrightdel
និស្សិតឡាវ និងកម្ពុជា ទទួលអំណោយនៅក្នុងពិធី

លោក Du Pham Huu Khuyen - អនុលេខាសម្ព័ន្ធយុវជនខេត្ត An Giang - បានជូនពរឆ្នាំថ្មីដល់និស្សិតកម្ពុជា និងឡាវ និងកម្មាភិបាលនៃសម្ព័ន្ធយុវជន/សមាគម/ក្រុម ដោយជូនពរពួកគេស្វាគមន៍ឆ្នាំថ្មីយ៉ាងកក់ក្តៅ រីករាយ និងមានអត្ថន័យ។ ក្នុងរយៈពេលកន្លងមក ស្ថាប័ន មន្ទីរនានានៅក្នុងខេត្ត ជាពិសេសសម្ព័ន្ធយុវជនខេត្ត សហភាពយុវជនវៀតណាម និងសមាគមនិស្សិតវៀតណាមខេត្ត An Giang បានអនុវត្តសកម្មភាពជាច្រើន ដើម្បីថែរក្សាជីវភាពរស់នៅរបស់និស្សិតអន្តរជាតិ និងយុវជនជនជាតិខ្មែរ។

យោងតាមលោក Khuyen កម្មវិធីផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមក្រុមជនជាតិទាំងបួនគឺ Kinh, Cham, Hoa និង Khmer ក៏ដូចជាកម្មវិធីសុខុមាលភាពសង្គមបានរួមចំណែកដល់ការបង្កើតបរិយាកាសសិក្សា និងបណ្តុះបណ្តាលដ៏ជិតស្និទ្ធ និងរួសរាយរាក់ទាក់។ នេះជួយសិស្សកម្ពុជា និងឡាវឱ្យមានអារម្មណ៍សម្បាយរីករាយក្នុងការសិក្សា ប្រមូលចំណេះដឹង និងជំនាញដើម្បីវិលត្រឡប់កសាងស្រុកកំណើត ហើយនិងក្លាយជា "ស្ពានតភ្ជាប់ទំនាក់ទំនង" ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាពរវាងវៀតណាម ឡាវ និងកម្ពុជា។

នាពេលខាងមុខ ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្ត An Giang សង្ឃឹមថា និសិត្សកម្ពុជា និងឡាវ នឹងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សា និងដើរតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព ហើយជួរកម្មាភិបាលសម្ព័ន្ធយុវជនខ្មែរនឹងបន្តជាកម្លាំងស្នូលក្នុងការកសាងមហាសាមគ្គីជាតិ។

បកប្រែដោយ Thanh Cong