ក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏រឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាព នៃទំនាក់ទំនងវៀតណាម-កម្ពុជាលើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសម្តែងទំនុកចិត្តថា នាពេលខាងមុខ ទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរនឹងបន្តពង្រឹងនិងពង្រីកថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក ហើយបានអះអាងថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសវេទិកាសភាតំបន់ និងអន្តរជាតិ។

leftcenterrightdel
លោក Tran Cam Tu លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស​ និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លោក Tran Cam Tu លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានស្នើឱ្យភាគីទាំងពីរបន្តរក្សាទំនាក់ទំនង និងកិច្ច​ប្រជុំពិភាក្សា​កម្រិតខ្ពស់ជាប្រចាំ ព្រមទាំងយន្តការសហប្រតិបត្តិការទ្វេភាគីតាមរយៈគ្រប់បណ្តាញ​ទាំងអស់ រួមទាំងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងរវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរ និងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយហេតុនេះពង្រឹងទំនាក់ទំនងនយោបាយដ៏គួរឱ្យទុកចិត្ត និងជិតស្និទ្ធ។

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងក្នុងក្របខ័ណ្ឌនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម លោក Tran Cam Tu លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធ។ រដ្ឋសភានៃប្រទេសទាំងពីរគួរតែបន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តត្រួតពិនិត្យ និងលើកទឹកចិត្តក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពអាជីវកម្មឱ្យអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសវេទិកាសភាតំបន់ និងអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានឯកភាព​គ្នា​ជម្រុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរឲ្យបានទូលំទូលាយ ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាង។ ពង្រឹងទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងធនាគារ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិក ស្របតាមសក្តានុពល ឧត្តមភាព និងកម្រិតផ្សាភ្ជាប់នៃខឿនសេដ្ឋកិច្ចទាំងពីរ។

ដោយបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ និងបានឯកភាពគ្នារក្សាគោលការណ៍មិនអនុញ្ញាតឱ្យភាគីទីបីប្រើប្រាស់ទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀត ដោយហេតុនេះរួមចំណែកដល់ការកសាងព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលបំពេញផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រទេសនីមួយៗ។

ក្នុងឱកាសនេះ លោក Tran Cam Tu លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បាន​ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ឲ្យមានសុខភាពល្អ និងសុភមង្គល៕

បកប្រែដោយ Duy Hoan