ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា គឺ ជាប្រទេសជិតខាងទាំង​ពីរ ដែលក៏បានឆ្លងកាត់ការលំបាក រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីឯករាជ្យ និងរំដោះជាតិ។ ទំនាក់ទំនងជិតស្និទ្ធនេះត្រូវបានពូនជ្រំជានិច្ចដោយថ្នាក់ដឹកនាំជំនាន់មុនៗ រហូតដល់ជំនាន់បច្ចុប្បន្ន ហើយនឹងបន្តទៅជំនាន់ក្រោយ។

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលបានឃើញ​ថា កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំង កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងមានសារៈសំខាន់លើគ្រប់វិស័យ៖ នយោបាយ សន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្ដូរប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាននានា។

leftcenterrightdel
លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស និងសម្តេចវិបុលសេនាភ្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

ភាគីទាំងពីរបានឯកភាពគ្នារក្សាកិច្ចប្រជុំកម្រិតខ្ពស់ជាប្រចាំ រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ និងរវាងស្ថាប័ននានានៃប្រទេសទាំងពីរ ដើម្បីពង្រឹងការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរស្ថានភាព និងផ្តល់ការពិគ្រោះយោបល់ទាន់ពេលវេលាលើបញ្ហាថ្មីៗ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយហេតុនេះពង្រឹងទំនុកចិត្តនយោបាយ និងការយល់ដឹងគ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ប្តេជ្ញាមិនឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយទៅបំផ្លាញសន្តិសុខអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ  និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ដែលរួមចំណែកដល់ការរក្សាសន្តិសុខ និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗ និងតំបន់ទាំងមូល។

leftcenterrightdel
លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស  និង​សម្តេចវិបុលសេនាភ្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា

ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម និងប្រជាជន ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសការដឹកជញ្ជូន ភស្តុភារ ច្រកព្រំដែន និងពាណិជ្ជកម្មព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើចរាចរទំនិញ សេវាកម្ម និងការវិនិយោគរវាងសេដ្ឋកិច្ចទាំងពីរ និងបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ ថាមពល ទូរគមនាគមន៍ ការធ្វើបរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសហប្រតិបត្តិការថ្មីៗ ដែលមានសក្តានុពល។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធ និងដោះស្រាយឱ្យបានឆាប់រហ័សនូវខ្សែបន្ទាត់ព្រំដែនដែលមិនទាន់បានខ័ណ្ឌសីមា បោះបង្គោលព្រំដែន ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូលរវាងបក្សទាំងពីរកាលពីខែកុម្ភៈកន្លងមក ដើម្បីរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព។ លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស ស្នើឱ្យកម្ពុជាបន្តដោះស្រាយឲ្យបានសមស្របនូវបញ្ហានានាទាក់ទងនឹងប្រជាជនដើមកំណើតវៀតណាម និងពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងស្មារតីមិត្តភាព ការគោរពច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។

leftcenterrightdel
សមាជិកនៃគណៈ​ប្រតិភូទាំង​ពីរ​

ភាគីទាំងពីរបានបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលក្នុងការផ្សព្វផ្សាយ និងការអប់រំអំពីទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ប្រយុទ្ធប្រឆាំងនឹងការបភ្លៃការពិត ការបំភ្លៃប្រវត្តិសាស្ត្រ ការញុះញង់ជាតិនិយមជ្រុល និងការប៉ុនប៉ងបំបែកបំបាក់ចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃអាស៊ាន កិច្ចសហប្រតិបត្តិការមេគង្គ និងវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀតដែលប្រទេសទាំងពីរចូលរួម។ វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការរក្សាឯកភាព សាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ាន លើកកម្ពស់ការដោះស្រាយបញ្ហាក្នុងតំបន់ ដោយផ្អែកលើការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តថែរក្សា ពង្រឹង និងអភិវឌ្ឍចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត បំពេញផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពនានា ដើម្បីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៧។

ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ២០២៦-២០៣០ រវាងខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគីរី ស្ទឹងត្រែង និងព្រះវិហារ៕

បកប្រែដោយ Duy Hoan