គណៈប្រតិភូនៃកងទ័ពការពារព្រំដែនខេត្តដុងណៃ ទស្សនកិច្ច និងជូនពរឆ្នាំថ្មីនៅខេត្តត្បូងឃ្មុំ
កប.អនឡាញ - នៅរសៀលថ្ងៃទី៨ ខែមេសា គណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Anh Duc មេបញ្ជាការេង បញ្ជាការដ្ឋានយោធាខេត្ត និងជាមេបញ្ជាការគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងណៃ បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មី នៅខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថ និងកងកម្លាំងនគរបាលខេត្ត និងកងកម្លាំងការពារព្រំដែនខេត្តដុងណៃ ប្រទេសវៀតណាម។
    |
 |
|
ភាគីទាំងពីរបានពិភាក្សាការងារក្នុងអំឡុងពេលទស្សនកិច្ច និងជូនពរឆ្នាំថ្មី |
លោក ប៉ែន កុសល្យ បានសង្កត់ធ្ងន់ថា ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងនានានៃខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា និងកងទ័ពការពារព្រំដែនដុងណៃ ប្រទេសវៀតណាម បានរួមចំណែកយ៉ាងវិជ្ជមានក្នុងការពង្រឹង និងកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
    |
 |
|
លោកវរសេនីយ៍ឯក Nguyen Anh Duc ប្រគល់អំណោយជូនលោក ប៉ែន កុសល្យ អភិបាលខេត្ត |
លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងរដ្ឋ និងរដ្ឋាភិបាលទាំងពីរ ព្រមទាំងដោយមានការយកចិត្តទុកដាក់ពីខេត្តត្បូងឃ្មុំ និងខេត្តដុងណៃ កងរាជអាវុធហត្ថ និងនគរបាលខេត្តត្បូងឃ្មុំ និងកងទ័ពការពារខេត្តដុងណៃ នឹងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍទៅវិញទៅមក។
ជាពិសេសនៅតំបន់ X16 (ក្នុងឃុំឡុកថាញ់ ខេត្តដុងណៃ) នៅពេលដែលបានដំឡើងទៅជាច្រកទ្វារព្រំដែនអន្តរជាតិនឹងមានអត្ថន័យជាយុទ្ធសាស្ត្រដ៏សំខាន់។ នេះបញ្ជាក់បន្ថែមទៀតអំពីចំណងមិត្តភាព សាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្ររវាងវៀតណាម និងកម្ពុជា។ លោក ប៉ែន កុសល្យ បានបញ្ជាក់ថា៖ តំបន់ X16 មិនត្រឹមតែជាផ្លូវសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃសាមគ្គីភាពអន្តរជាតិ ជាកន្លែងកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនៅតំបន់ព្រំដែនផងដែរ។
ក្នុងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Nguyen Anh Duc បានជូនពរឆ្នាំថ្មីជូនជំពោះលោកអភិបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងឆ្នាំថ្មី។ ក្នុងពេលជាមួយគ្នានេះ ជូនពរឆ្នាំថ្មីដល់កងរាជអាវុធហត្ថ នគរបាល និងប្រជាជនទាំងអស់នៃខេត្តត្បូងឃ្មុំជួបតែសេចក្តីសុខ សេចក្តីចម្រើន បន្តថែរក្សាប្រពៃណីសាមគ្គីភាព និងកសាងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិតការ និងការអភិវឌ្ឍគ្នាទៅវិញទៅមក។
*នៅល្ងាចថ្ងៃទី៨ ខែមេសា គណៈប្រតិភូបានទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី៩ ខែមេសា គណៈប្រតិភូបានទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្ត និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា៕
បកប្រែដោយ Duy Hoan