leftcenterrightdel
លោក Pham Anh Tuan (ខាងឆ្វេង) ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ប្រគល់អំណោយជូនលោក គឹម រឹទ្ធី អភិបាលខេត្តព្រះវិហារ

ក្នុងបរិយាកាសដ៏រីករាយ ពោរពេញទៅដោយសាមគ្គីភាព និងខិតជិតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា លោក Pham Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានជូនពរដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះវិហារទាំងមូលឲ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបជូនពរឆ្នាំថ្មីនៅខេត្តព្រះវិហារ

លោក គឹម រឹទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវសេចក្តីរីករាយដោយបានទទួលស្វាគមន៍លោក Pham Anh Tuan និងគណៈប្រតិភូខេត្ត Gia Lai មកទបំពេញស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីនៅខេត្តព្រះវិហារ។

ដើម្បីពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក លោក គឹម រឹទ្ធី សង្ឃឹមថា នាពេលខាងមុខ ខេត្ត Gia Lai នឹងបន្តបង្កលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនានារបស់វៀតណាម មកស្រាវជ្រាវ និងវិនិយោគនៅខេត្តព្រះវិហារ ជាពិសេសក្នុងវិស័យកសិកម្ម និងទេសចរណ៍។ ព្រមទាំងលោកបានអះអាងថា ខេត្តព្រះវិហារបន្តខិតខំគាំទ្រក្រុម K៥២ ក្នុងការអនុវត្តភារកិច្ចដែលត្រូវបានប្រគល់ជូន៕

បកប្រែដោយ Pham Diep