គណៈប្រតិភូគណៈកម្មាធិការបក្សខេត្ត An Giang ជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី២ ខែមេសា គណៈប្រតិភូគណៈកម្មាធិការបក្សខេត្ត An Giang ប្រទេសវៀតណាម ដឹកនាំដោយលោកស្រី Tran Thi Thanh Huong អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ។