នៅថ្ងៃទី៣០ និង៣១ ខែមីនា គណៈប្រតិភូនៃយោធភូមិភាគទី៥ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Quoc Huong មេបញ្ជាការរងតំបន់ទី៥ បានទៅទស្សនកិច្ច ជូនពរឆ្មាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះអាជ្ញាធរខេត្តមណ្ឌលគិរី តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី  បញ្ជាការដ្ឋានយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ។

leftcenterrightdel
គណៈប្រតិភូមកពីយោធភូមិភាគទី៥ ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី

នៅតាមកន្លែងនីមួយៗ ក្នុងនាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Huong បានជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាន និងប្រជាជនកម្ពុជា ដោយសម្តែងទំនុកចិត្តថា កម្ពុជានឹងបន្តអភិវឌ្ឍ ហើយជីវភាពរស់នៅរបស់ប្រជាជននឹងប្រសើរឡើង។ លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Huong បានសង្កត់ធ្ងន់ថា សាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា គឺជាទ្រព្យសម្បត្តិមានអាចកាត់ថ្លៃបាន ដែលត្រូវបានបង្កើតឡើងជាច្រើនជំនាន់មកហើយ ហើយត្រូវការរក្សា និងលើកកម្ពស់នៅក្នុងបរិបទនៃស្ថានភាពតំបន់ និងសកលលោកមានកក្តាស្មុគស្មាញជាច្រើន។

អាស្រ័យលើនេះ យោធភូមិភាគទី៥ បានកំណត់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាន និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ជាភារកិច្ចដ៏សំខាន់ជាយុទ្ធសាស្ត្រ ដែលរួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន។ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តភារកិច្ច និងកសាងព្រំដែនដ៏សន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍។

leftcenterrightdel
គណៈប្រតិភូមកពីយោធភូមិភាគទី៥ ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការយោធភូមិភាគទី៤ (កងយោធពលខេមរភូមិន្ទ)

ក្នុងអំឡុងពេលនៃកិច្ចប្រជុំការងារនានា លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Huong បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K51 និង K52 ដើម្បីអនុវត្តភារកិច្ចរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។ ជាលទ្ធផលនៃរដូវប្រាំងឆ្នាំ២០២៤-២០២៥ កងកម្លាំងបានប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាច្រើនអដ្ឋិធាតុ ដែលរួមចំណែកដល់ការអនុវត្តគោលនយោបាយជួយគាំទ្រសម្រាប់ក្រុមគ្រួសារកងទ័ពប្រកបដោយប្រសិទ្ធភាព និងបង្ហាញពីសីលធ៌មរបស់ប្រជាជនវៀតណាមគឺ "ផឹកទឹកនឹកប្រភពដើម"។

យោធភូមិភាគទី៥ បានស្នើឱ្យភាគីកម្ពុជាបន្តសម្របសម្រួល និងគាំទ្រការងារធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី បង្កើតលក្ខខណ្ឌសម្រាប់ការដាក់ពង្រាយសកម្មភាពចលនាមហាជនដូចជាការពិនិត្យសុខភាព និងការផ្តល់ថ្នាំពេទ្យដល់ប្រជាជនកម្ពុជា និងលើកកម្ពស់ការចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាននានានៅសងខាងព្រំដែន ដែលភ្ជាប់ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងការពារជាតិ និងសន្តិសុខ។

ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋន និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី និងបញ្ជាការយោធភូមិភាគទី៤ (កងយោធពលខេមរភូមិន្ទ) បានសម្តែងគោរពចំពោះមនោសញ្ចេតនារបស់យោធភូមិភាគទី៥ ហើយបានអះអាងថានឹងបន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយអង្គភាពនានារបស់វៀតណាម៕

បកប្រែដោយ Duy Hoan