នៅឆ្នាំ ២០២៥ សមាគមនឹងផ្តោតលើការកសាងក្រុមកម្មាភិបាលដែលមានសមត្ថភាព និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមាជិក ជាពិសេសនៅថ្នាក់មូលដ្ឋាន។ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ សមាគមគ្រប់លំដាប់ថ្នាក់បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពផ្លាស់ប្តូរមិត្តភាព ការទូតប្រជាជន និងសុខុមាលភាពសង្គម រួមចំណែកដល់ការពង្រឹងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជនវៀតណាម និងកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ គណៈកម្មាធិការរៀបចំ)

នៅក្នុងកិច្ចប្រជុំ លោកស្រី Nguyen Thi Thanh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសមាគមសម្រេចបាន ដោយបញ្ជាក់ពីតួនាទីជាស្ពានតភ្ជាប់ដ៏គួរឲ្យទុកចិត្តរបស់សមាគមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។

នៅឆ្នាំ ២០២៦ សមាគមនេះនឹងត្រៀមរៀបចំសម្រាប់មហាសន្និបាតអាណត្តិ ២០២៦-២០៣១ កសាងជួរកម្មាភិបាលដែលមានគុណភាពល្អ ជម្រុញការទូតប្រជាជន គាំទ្រសហគមន៍ និងជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងពង្រឹងមិត្តភាព។ សមាគមឯកភាពបន្តលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសំខាន់ៗ រួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រកបដោយចីរភាពរវាងប្រជាជននៃប្រទេសទាំងពីរនៅក្នុងដំណាក់កាលថ្មី៕

បកប្រែដោយ Thuy Anh