គណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Lao Cai
កប.អនឡាញ - នាល្ងាចថ្ងៃទី ២១ ខែមីនា គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Lao Cai។
គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។ អមដំណើរលោកជំទាវមានថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
    |
 |
|
លោកស្រី Giang Thi Dung ទទួលជួបលោកជំទាវ ម៉ែន សំអន (រូបថត៖ baolaocai.vn) |
ទទួលស្វាគមន៍គណៈប្រតិភូ មានលោកស្រី Giang Thi Dung អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lao Cai។
នៅក្នុងជំនួប លោកស្រី Giang Thi Dung បានសម្តែងនូវគោលបំណងចង់ថា ទំនាក់ទំនងរវាងខេត្ត Lao Cai និងមូលដ្ឋាននានារបស់កម្ពុជានឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងទាក់ទាញការវិនិយោគ ជាពិសេសជាមួយនឹងគុណសម្បត្តិរបស់ខេត្ត Lao Cai ដូចជា៖ ពាណិជ្ជកម្មនៅច្រកទ្វារព្រំដែន ការអភិវឌ្ឍទេសចរណ៍ កសិកម្ម និងការកេងប្រវ័ញ្ច និងកែច្នៃរ៉ែ។
លោកស្រី Giang Thi Dung ក៏សង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីភាគីកម្ពុជាក្នុងវិស័យវប្បធម៌ សេដ្ឋកិច្ច និងសង្គម។ លោកស្រីបានសង្កត់ធ្ងន់ជាពិសេសលើតួនាទីរបស់រណសិរ្សមាតុភូមិក្នុងការជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងរក្សាស្ថិរភាព ជាពិសេសនៅតំបន់ព្រំដែន។
    |
 |
|
ភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baolaocai.vn) |
រីឯសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវគោលបំណងចង់ឲ្យខេត្ត Lao Cai បន្តសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយផ្តោតលើការអភិវឌ្ឍទេសចរណ៍ និងជំរុញការដឹកជញ្ជូនទំនិញតាមរយៈច្រកទ្វារព្រំដែន។
ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់ព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត និងជំរុញទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព៕
បកប្រែដោយ Huyen Trang