ទទួលជួបគណៈប្រតិភូមានលោក Pham Thanh Ngai អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ព្រមទាំងតំណាងមកពីមន្ទីរ និងស្ថាប័នពាក់ព័ន្ធ។
ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Dong Thap ចាស់ និងខេត្តព្រៃវែង។ អាស្រ័យលើនេះខេត្តទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន កិច្ចការព្រំដែន កសិកម្ម ប្រព័ន្ធធារាសាស្ត្រ ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ វប្បធម៌ សង្គមកិច្ច និងការអភិវឌ្ឍតំបន់ព្រំដែន។
តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការនេះ លទ្ធផលលេចធ្លោជាច្រើនត្រូវបានសម្រេចនៅក្នុងវិស័យជាច្រើន។ ជាពិសេស នៅឆ្នាំ២០២៥ តម្លៃសរុបនៃទំនិញនាំចូល និងនាំចេញឆ្លងកាត់ព្រំដែនរវាងខេត្ត Dong Thap និងខេត្តព្រៃវែងសម្រេចបាន ១.២៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រាំដងបើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ ក្នុងនោះ ទំហំនៃការនាំចេញសម្រេចបាន ១១៤ លានដុល្លារអាមេរិក និងការនាំចូលសម្រេចបាន ១.១៣៦ ពាន់លានដុល្លារអាមេរិក។ល។
លោក សួន សូម៉ាលីន អភិបាលខេត្តព្រៃវែង ដែលតំណាងគណៈប្រតិភូ បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២៦ លោក សួន សូម៉ាលីន បានជូនពរដល់ថ្នាក់ដឹកនាំខេត្ត កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Dong Thap ឲ្យមានសុខភាពល្អ សុភមង្គល និងសម្រេចបាននូវសមិទ្ធផល និងជោគជ័យថ្មីៗជាច្រើនថែមទៀត។
លោក Pham Thanh Ngai បានយល់ស្របជាមួយនឹងការលើកឡើងរបស់អភិបាលខេត្តព្រៃវែងថាត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី និងមានប្រសិទ្ធភាពថែមទៀត។ នេះគឺការរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនរវាងខេត្តទាំងពីរនាពេលខាងមុខ។ ខេត្ត Dong Thap បន្ទាប់ពីប្របាច់រួមបញ្ចូលគ្នា មានសក្តានុពល និងគុណសម្បត្តិជាច្រើន ជាពិសេសខេត្តទាំងពីរមានភាពស្រដៀងគ្នាក្នុងវិស័យកសិកម្ម និងជលផល។
លោក Pham Thanh Ngai បានសម្តែងក្តីសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តទាំងពីរនឹងសិក្សាពីវិធីសាស្ត្រនានាដើម្បីកិច្ចសហប្រតិបត្តិការសម្រេចបានលទ្ធផលកាន់តែប្រសើរឡើង។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តព្រៃវែងនឹងជួយគាំទ្រប្រជាជនដើមកំណើតវៀតណាមឱ្យមានជីវភាពភាពរស់នៅសុខស្រួល និងសុវត្ថិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Pham Thanh Ngai បានជូនពរគណៈប្រតិភូខេត្តព្រៃវែង ឲ្យមានសុខភាពល្អ និង ជូនពរឲ្យទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែរឹងមាំ និងអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ៕
បកប្រែដោយ Duy Hoan
Type the code from the image