លោក ហៀក ភិរុណ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងខេត្ត Dong Thap និងរាជធានីភ្នំពេញ ជាពិសេសការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នគ្រប់គ្រងកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹកនៃមូលដ្ឋានទាំងពីរ។

លោកបានបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការដំឡើងច្រកទ្វារព្រំដែន Thuong Phuoc - កោះរកា ទៅជាច្រកទ្វារព្រំដែនអន្តរជាតិដែលរួមចំណែកដល់ការបង្កើនការតភ្ជាប់ និងលើកកម្ពស់ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញតាមផ្លូវទឹករវាងភាគីទាំងពីរ។

leftcenterrightdel
លោក Nguyen Thanh Dieu ជួបពិភាក្សាការងារជាមួយលោក ហៀក ភិរុណ

លោក ហៀក ភិរុណ បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ ដោយសារការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការសម្រួលនីតិវិធីរដ្ឋបាល បានជាបរិមាណទំនិញឆ្លងកាត់កំពង់ផែមានកំណើនវិជ្ជមាន។

នាពេលអនាគត ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរស៊ីជម្រៅ កែលម្អនីតិវិធី លើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទំនើប ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងភ្នំពេញ និងខេត្ត Dong Thap

គណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ បានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Dong Thap ព្រមទាំងបានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Dong Thap និងកំពង់ផែស្វយ័តភ្នំពេញ នឹងបន្តពង្រឹង និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរនាពេលអនាគត។

leftcenterrightdel
លោក Nguyen Thanh Dieu  ប្រគល់អំណោយដល់គណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ

លោក Nguyen Thanh Dieu បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ដោយកត់សម្គាល់ថា ចំណូលនាំចេញពី Dong Thap មកកម្ពុជា បន្តកើនឡើងជាវិជ្ជមាននៅឆ្នាំ ២០២៥។

ខេត្ត Dong Thap កំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងការកែលម្អប្រសិទ្ធភាព នៃការដោះដូរទំនិញ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានេះ ខេត្តកំពុងពង្រីកតួនាទីរបស់ច្រកទ្វារព្រំដែនអន្តរជាតិ Thuong Thuoc រួមជាមួយនឹងការរៀបចំផែនការចំពោះប្រព័ន្ធកំពង់ផែក្នុងស្រុកតាមបណ្តោយទន្លេ Tien បង្កើតបណ្តាញដឹកជញ្ជូនទន្លេ-សមុទ្រឲ្យបានទំនើប និងមានប្រសិទ្ធភាព...

leftcenterrightdel
គណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូខេត្ត Dong Thap

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោក Nguyen Thanh Dieu បានសម្តែងក្តីសង្ឃឹមថា តម្លៃវិជ្ជមាននៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នឹងបន្តរីករាលដាល ដែលរួមចំណែកដល់ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Thap និងកំពង់ផែស្វយ័តភ្នំពេញ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។

បកប្រែដោយ Duy Hoan