តំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរីជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak
កប.អនឡាញ - នៅថ្ងៃទី១២ ខែកុម្ភៈ គណៈប្រតិភូតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរីដឹកនាំដោយលោកវរសេនីយ៍ឯក ព្រៀក វុត្ថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦។ ទទួលជួបគណៈប្រតិភូមានលោកវរសេនីយ៍ឯក Dinh Van Hung ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak។