លោកឧត្តមសេនីយ៍ត្រី Vu Van Dien បានជូនពរឆ្នាំថ្មីដល់អង្គភាពទាំងឡាយ និងសម្តែងក្តីរីករាយចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធក្រុងហូជីមិញ និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទនាពេលកន្លងមកនេះ ដែលរួមចំណែកដល់ការកសាងចំណងសាមគ្គីភាព និងទំនាក់ទំនងជិតខាងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Van Dien ជូនពរឆ្នាំថ្មីដល់អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ

តំណាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់បញ្ជាការដ្ឋានក្រុងហូជីមិញ ហើយបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះគឺជាការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់នាយទាហាន និងពលទាហានក្នុងការបំពេញល្អភារកិច្ច ព្រមទាំងសន្យាថានឹងបន្តខិតខំប្រឹងប្រែងសហការជាមួយកងកម្លាំងប្រដាប់អាវុធនៃទីក្រុងហូជីមិញ ដើម្បីពូនជ្រំទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh