កងទ័ពការពារព្រំដែនខេត្ត An Giang ទៅសួរសុខទុក្ខ និងប្រគល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ របស់ជនរួមជាតិខ្មែរ
កប.អនឡាញ - ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមេសា គណៈបញ្ជាកងការពារព្រំដែនខេត្ត An Giang កងទ័ពប្រជាជនវៀតណាម បានបញ្ជូនក្រុមបេសកកម្ម ទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់មន្ទីរកិច្ចការជនជាតិ និងសាសនាខេត្ត វត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរ និងជនរួមជាតិខ្មែរដែលមានប្រជាប្រិយភាពនៅតំបន់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ របស់ជនរួមជាតិខ្មែរ។
ក្នុងកន្លែងទាំងនេះ ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត រួមជាមួយមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែនដែលឈរជើងនៅក្នុងតំបន់នោះ បានសាកសួរសុខទុក្ខព្រះសង្ឃ អ្នកមានប្រជាប្រិយភាព និងជនរួមជាតិខ្មែរ ព្រមទាំងបានជូនពរឆ្នាំថ្មីឲ្យមានសុខសាន្ត និងសប្បាយរីករាយ។
ក្នុងឱកាសនេះ ក្រុមបេសកកម្មបានជម្រាបជូនអំពីស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន សមិទ្ធផលលេចធ្លោក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងការពារអធិបតេយ្យភាពជាតិ និងសន្តិសុខនៅតំបន់ព្រំដែននាពេលកន្លងមក ក៏ដូចជាគោលការណ៍និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ។
    |
 |
|
គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់វត្តTa Ngao (សង្កាត់ Tinh Bien) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ របស់ជនជាតិខ្មែរ |
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត សង្ឃឹមថា អ្នកមុខអ្នកការ ព្រះសង្ឃ និងអ្នកមានប្រជាប្រិយភាព នឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជន ហើយឃោសនានិងលើកទឹកចិត្តប្រជាជនឲ្យគោរពតាមគោលការណ៍ និងមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ ចូលរួមការកសាងតំបន់ព្រំដែនប្រកបដោយសុខសាន្ត ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។
ក្នុងឱកាសនេះ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងប៉ុស្តិ៍ការពារព្រំដែន បានប្រគល់អំណោយដ៏មានអត្ថន័យជាច្រើន ដែលរួមចំណែកដល់ការលើកទឹកចិត្ត ពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន និងពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូលតាមបណ្តោយព្រំដែន៕
បកប្រែដោយ Thuy Anh