វៀតណាម៖ ពិធីមិទ្ទីញបើកទិវាសុខភាពជាតិនៅថ្ងៃទី ៧ ខែមេសា
កប.អនឡាញ - ពិធីមិទ្ទីញបើកទិវាសុខភាពជាតិ (ថ្ងៃទី ៧ ខែមេសា) បានធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែមេសា នៅទីក្រុងហាណូយ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម និងក្រសួងសុខាភិបាល ក្រោមប្រធានបទ៖ “បង្ការជំងឺប្រកបដោយប្រសិទ្ធភាព - ដើម្បីប្រទេសវៀតណាមដែលមានសុខភាពល្អ”។
    |
 |
|
ពិធីមិទ្ទីញបើកទិវាសុខភាពជាតិ (រូបថត៖ suckhoedoisong.vn) |
នេះជាលើកដំបូងដែលទិវាសុខភាពជាតិត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស។ នៅក្នុងពិធី លោក Trinh Van Quyet ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានមានប្រសាសន៍ថា៖ “ការិយាល័យនយោបាយបានសម្រេចចិត្តកំណត់ថ្ងៃទី ៧ ខែមេសា ជារៀងរាល់ឆ្នាំជាទិវាសុខភាពជាតិ។ ហើយឆ្នាំ ២០២៦ នឹងជាឆ្នាំដំបូងនៃការអនុវត្តក្រោមប្រធានបទ៖ បង្ការជំងឺប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសវៀតណាមដែលមានសុខភាពល្អ។ នេះជាទិសដៅយុទ្ធសាស្ត្រ សំដៅផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតដែលផ្តោតលើការព្យាបាលទៅជាផ្នត់គំនិតដែលផ្តោតលើការបង្ការជាមូលដ្ឋាន និងរយៈពេលវែង ”។
លោក Trinh Van Quyet បានស្នើឱ្យគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ កសាង និងផ្សព្វផ្សាយយ៉ាងខ្លាំងនូវ “វប្បធម៌សុខភាព” នៅទូទាំងសង្គម។ បន្ទាប់ពីពិធីមិទ្ទីញ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកសុខាភិបាលជាង ៣០០ នាក់មកពីមណ្ឌលសុខភាពមជ្ឈិម និងមូលដ្ឋានចំនួន ១៩ មន្ទីរពេទ្យឯកជន និងកងកម្លាំងប្រដាប់អាវុធ បានផ្តល់ការពិគ្រោះយោបល់ និងការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនមនុស្ស ៥,០០០ នាក់។ នៅទីតាំងនេះផងដែរ មនុស្សជាង ១,០០០ នាក់ បានទទួលការពិនិត្យដោយស្វ័យប្រវត្តិ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលគាំទ្រការវិភាគសូចនាករសុខភាព វាយតម្លៃហានិភ័យនៃជំងឺមិនឆ្លង និងណែនាំការថែទាំផ្ទាល់ខ្លួន។ល៕
បកប្រែដោយ Thanh Cong