គោលដៅនៃគម្រោងនេះ គឺលើកកំពស់សមត្ថភាពរួម កសាងកងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតដែលមានជំនាញខ្ពស់ ទំនើប មានភាព​ម្ចាស់ការក្នុង​ការ​បង្ការទប់ស្កាត់ និងត្រៀមខ្លួនជាស្រេចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យ និងបញ្ហាប្រឈមទាំងអស់នៅក្នុងលំហអ៊ីនធឺណិត; ការពារយ៉ាងរឹងមាំនូវសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ បុគ្គលនៅក្នុងលំហអ៊ីនធឺណិតផងដែរ។

leftcenterrightdel
រូបថតឧទាហរណ៍៖ baochinhphu.vn

គោលដៅគឺថា នៅឆ្នាំ ២០៣០ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសឈានមុខគេទាំង ១៥ នៅលើពិភពលោក យោងតាមសន្ទស្សន៍សន្តិសុខតាមអ៊ីនធឺណិតសកល (ITU-GCI)។ នៅឆ្នាំ ២០៤៥ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត។ ឧស្សាហកម្មសន្តិសុខតាមអ៊ីនធឺណិតក្លាយជាវិស័យសេដ្ឋកិច្ច បច្ចេកទេសមុខព្រួញ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសជឿនលឿន និងអង្គការធំៗក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត តាមរយៈការចែករំលែកព័ត៌មាន ការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តល់អាទិភាពដល់ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងអង្គការអន្តរជាតិ៕

បកប្រែដោយ Huyen Trang