លោក Colin Mullins អគ្គនាយកនៃមូលនិធិ Vintage Point ដែលមានទីស្នាក់ការនៅសិង្ហបុរី បានអះអាងថា នេះជាពេលវេលាដ៏សមស្របសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនអូស្ត្រាលី វិនិយោគនៅក្នុងទីផ្សារវៀតណាម។

leftcenterrightdel
ជំនួបធ្វើការនៅទីស្នាក់ការសភារដ្ឋ Victoria នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ (រូបថត៖ vov.vn)

យោងតាមលោក Colin Mullins វៀតណាមបានទទួលយកស្ថាប័នមូលធន រួមទាំងស្ថាប័នមូលធនអន្តរជាតិផងដែរ។ អូស្ត្រាលីមានសក្តានុពលក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ - ដោយសារតែមូលនិធិសោធននិវត្តន៍អូស្ត្រាលីមានតម្លៃជាង ៤ ពាន់ពាន់លានដុល្លារអាមេរិក ដែលចង់វិនិយោគនៅខាងក្រៅប្រទេសអូស្ត្រាលីផងដែរ។ លោក Colin Mullins បន្ថែមថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម នឹងបើកឱកាសសម្រាប់វិនិយោគិនអូស្ត្រាលីក្នុងការប្រើប្រាស់មូលធនរបស់ពួកគេនៅក្នុងប្រទេសវៀតណាម”។

មូលនិធិ Vintage Point បានសន្យាកៀរគរប្រាក់រហូតដល់ ១០ ពាន់លានដុល្លារអាមេរិកសម្រាប់មជ្ឈមណ្ឌលនេះក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលក្នុងនោះប្រទេសអូស្ត្រាលីត្រូវបានគេចាត់ទុកថាមានសក្តានុពលជាច្រើន៕

បកប្រែដោយ Huyen Trang