វៀតណាមនៅតែរឹងមាំក្នុងបរិយាកាសដែលទីផ្សារថាមពលសកលកំពុងប្រែប្រួល
កប.អនឡាញ - ថ្វីត្បិតតែជម្លោះនៅអាស៊ីខាងលិចកំពុងជំរុញឱ្យតម្លៃថាមពលកើនឡើង ប៉ុន្តែវៀតណាមនៅតែរក្សារក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយមានអតិផរណាត្រូវបានព្យាករណ៍ប្រហែល ៤% ផងដែរ។
ទោះបីជម្លោះនៅអាស៊ីខាងលិចកំពុងប៉ះពាល់ដល់ទីផ្សារថាមពលសកលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យតម្លៃថាមពលផ្អែកទៅលើកត្ដាភូមិសាស្ត្រនយោបាយក្នុងនោះប្រភពផ្គត់ផ្គង់ថាមពលជាកត្តាសំខាន់ៗ ប៉ុន្ដែវៀតណាមនៅតែអាចគ្រប់គ្រងស្ថានភាពថាមពលបានដែរ។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed សេដ្ឋវិទូសកលនៅ IQI Global (ម៉ាឡេស៊ី) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុងគូឡាឡាំពួរ។
    |
 |
|
លោក Shan Saeed សេដ្ឋវិទូសកលនៅ IQI Global (ម៉ាឡេស៊ី) (រូបថត៖ vnanet.vn) |
យោងតាមលោក Shan Saeed ឲ្យដឹងថា ប្រេងឆៅ Brent មានតម្លៃប្រហែល ១១២ ដុល្លារក្នុងមួយបារ៉ែល ទីផ្សារកំពុងឆ្លុះបញ្ចាំងពីហានិភ័យ ដែលទាក់ទងនឹងច្រកសមុទ្រ Hormuz - ទីកន្លែងដែលប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០% របស់សកលលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz នេះ។
អ្នកជំនាញ Shan Saeed ព្យាករណ៍ថា តម្លៃប្រេងឆៅ Brent នឹងប្រែប្រួលក្នុងខ្ទង់ពី ១០០ ដុល្លារទៅ ១២០ ដុល្លារក្នុងមួយបារ៉ែល ហើយមានលទ្ធភាពអាចកើនឡើងលើសពី ១៥០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើភាពតានតឹងកើនឡើង។
ខណៈដែលតម្លៃឧស្ម័នធម្មជាតិរាវ (LNG) នៅអាស៊ីប្រហែល ២៥ ដុល្លារ/mmBtu កើនឡើង ៦៨% បើធៀបនឹងដើមឆ្នាំ ២០២៦ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ដោយប្រភពផ្គត់ផ្គង់ពីប្រទេសកាតា។
យោងតាមលោក Shan Saeed វៀតណាមអាចប្រឈមមុខនឹងសម្ពាធអតិផរណា ដោយសារតែតម្លៃនៃការដឹកជញ្ជូននិង logistics កើនឡើង។ អតិផរណាអាចកើនឡើងដល់ប្រហែល ៤% ប៉ុន្តែនៅតែស្ថិតក្នុងការគ្រប់គ្រង។
ទោះជាយ៉ាងណាក៏ដោយ ខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានវាយតម្លៃថាមានម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងភាពធន់ល្អក្នុងចំណោមខឿនសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ី។ ជាក់ស្ដែងគឺកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៨.០២% ក្នុងឆ្នាំ២០២៥ អតិផរណានៅកម្រិត ៣.៣១% ទំហំពាណិជ្ជកម្មសរុបលើសពី ៩៣០ ពាន់លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មប្រហែល ២០ ពាន់លានដុល្លារអាមេរិក និងទុនបំរុងប្តូរប្រាក់បរទេស ៨៥.៤ ពាន់លានដុល្លារអាមេរិក។
អំពីថាមពលឆ្នាំ ២០២៥ វៀតណាមនាំចូលប្រេងឆៅប្រហែល ១៤.២ លានតោន ដោយមានប្រទេសគុយវ៉ែតជាដៃគូយុទ្ធសាស្ត្រឈានមុខគេ ខណៈដែលផលិតកម្មក្នុងប្រទេសមាននិន្នាការធ្លាក់ចុះ ដោយមានពី ៥.៨ ទៅ ៨ លានតោនក្នុងមួយឆ្នាំក្នុងអំឡុងពេលឆ្នាំ ២០២៦-២០៣០។
ទោះជាយ៉ាងណាក៏ដោយ សម្ពាធទាំងនេះមិនប៉ះពាល់ដល់កំណើនរយៈពេលវែងរបស់វៀតណាមទេ។ វៀតណាមបន្តសម្រេចបានកំណើននាំចេញពីរខ្ទង់នៅដើមឆ្នាំ ២០២៦ លំហូរចូល FDI ដែលមានតម្លៃខ្ពស់ទៅក្នុងវិស័យអេឡិចត្រូនិច ស៊ីមីកុងដុកទ័រ និងផលិតកម្មទំនើប រួមជាមួយនឹងការចូលរួមកាន់តែស៊ីជម្រៅក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ទន្ទឹមនឹងនោះ ពង្រីកការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ព្រមទាំងបង្កើនថាមពលកកើតឡើងវិញ ដោយឆ្ពោះទៅរកគោលដៅ ៣០% នៃការរចនាសម្ព័ន្ធថាមពលនៅឆ្នាំ ២០៣០។
អ្នកជំនាញ Shan Saeed ឲ្យដឹងថា វៀតណាមត្រូវមានគោលនយោបាយសមស្របជាមួយទីផ្សារ និងមានចក្ខុវិស័យរយៈពេលវែង។ ជាពិសេស វៀតណាមគួរតែមានវិធានការបម្រុងប្រេងឥន្ធនៈ ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើផ្លូវដឹកជញ្ជូនដែលទាក់ទងនឹងច្រកសមុទ្រ Hormuz; បង្កើនការបម្រុងប្រេងយុទ្ធសាស្ត្រ។ លើសពីនេះ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណា និងអត្រាប្តូរប្រាក់ ព្រមទាំងឆ្លៀតយកយន្តការសហប្រតិបត្តិការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ និងគាំទ្រដល់បំប្លែងថាមពល។
ក្រៅពីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផលិតប្រេងក៏ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ដើម្បីធានាការផ្គត់ផ្គង់ដែលមានស្ថិរភាពផងដែរ។
បកប្រែដោយ Pham Diep