ការវាយតម្លៃនេះត្រូវបានចែករំលែកដោយអ្នកជំនាញជាច្រើននៅខាងក្រៅសិក្ខាសាលាសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប (EU) ដែលប្រារព្ធឡើងនាពេលថ្មីៗនេះនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

លោកសាស្ត្រាចារ្យ Geert Angenon មកពីសាកលវិទ្យាល័យ Vrije Universiteit Brussel (VUB) បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានេះ ដោយចាត់ទុកថាវាជាឱកាសអំណោយផលសម្រាប់អ្នកវិទ្យាសាស្ត្រអឺរ៉ុប និងវៀតណាមក្នុងការពង្រឹងទំនាក់ទំនង។

leftcenterrightdel
លោកស្រីសាស្ត្រាចារ្យ Sarah Baatout ផ្តល់បទសម្ភាសន៍នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក (រូបថត៖ vnanet.vn)

លោកស្រីសាស្ត្រាចារ្យ Sarah Baatout អនុប្រធានវិទ្យាស្ថានអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរបែលហ្ស៊ិក (SKC CEN) បានឲ្យដឹងថា លោកស្រីចាត់ទុកថា វៀតណាមមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងវិស័យវេជ្ជសាស្ត្រនុយក្លេអ៊ែរ។ លោកស្រីសាស្ត្រាចារ្យ Sarah Baatout បានវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់ស្ដីពី AI របស់វៀតណាម ដោយចាត់ទុកថានេះជាជំហានដ៏សំខាន់មួយក្នុងការជម្រុញការអនុវត្តបច្ចេកវិទ្យាថ្មីៗដោយមានការទទួលខុសត្រូវ។ យោងតាមលោកស្រីសាស្ត្រាចារ្យ Sarah Baatout ភាពស្រដៀងគ្នានៃការតំរង់ទិសគោលនយោបាយរវាងវៀតណាម និងសហភាពអឺរ៉ុបបង្កើតមូលដ្ឋានគ្រឹះអំណោយផលសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Thanh Cong