ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យកាត់បន្ថយអត្រាពន្ធ MFN ពី ១០% មកត្រឹម ០% សម្រាប់សាំងក្បាលម៉ាស៊ីនគ្មានសារធាតុសំណ និងវត្ថុធាតុដើមសម្រាប់ផលិតសាំង ដូចជា៖ Naphtha និង reformate។ ពន្ធនាំចូល MFN ក៏ត្រូវបានស្នើឱ្យកាត់បន្ថយពី ៧% មកត្រឹម ០% សម្រាប់ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈយន្តហោះ និង kerosine ផងដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (tuoitre.vn)

តាមការគ្រោងទុក សេចក្តីសម្រេចចិត្តនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦។ ប្រសិនបើត្រូវការពន្យារពេលអនុវត្តន៍ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងដាក់សំណើទៅក្រសួងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងដាក់ជូនរដ្ឋាភិបាលសម្រាប់ពិចារណា និងសម្រេច៕

បកប្រែដោយ Huyen Trang