យុវជនជនជាតិខ្មែរចូលបម្រើកងទ័ពដោយរស្ម័គ្រចិត្ត
កប.អនឡាញ - នៅឆ្នាំ២០២៦ យុវជនជាច្រើននៅក្នុងឃុំ Tri Ton ខេត្ត An Giang វៀតណាម រួមទាំងយុវជនរួមជាតិខ្មែរ បានដាក់ពាក្យសុំចូលបម្រើកងទ័ពដោយស្ម័គ្រចិត្ត ត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកាតព្វកិច្ចយោធារបស់ពួកគេ។
លើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់យុវជន
ឃុំ Tri Ton មានជនរួមជាតិខ្មែររស់នៅយ៉ាងច្រើនកុះករ។ ឃុំមានយុវជនភាគច្រើនដែលក្នុងវ័យបម្រើកងទ័ព បានធ្វើការឆ្ងាយពីផ្ទះ។ ប៉ុន្តែនាពេលកោះហៅចូលបម្រើកងទ័ព យុវជនទាំងអស់មានវត្តមាននៅមូលដ្ឋាន ដើម្បីទៅបំពេញកាតព្វកិច្ចយោធា។ ជាពិសេស យុវជនមួយចំនួនបានដាក់ពាក្យសុំចូលបម្រើកងទ័ពដោយស្ម័គ្រចិត្ត។
ប្អូន Chau Dien Phong (កើតនៅឆ្នាំ២០០៤) រស់នៅក្នុងភូមិ To Ha បានដាក់ពាក្យសុំចូលបម្រើកងទ័ពដោយស្ម័គ្រចិត្ត។ Phong មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានក្លាយជាយុវជនម្នាក់ក្នុងចំណោមយុវជនដែលជាប់ជម្រើសកាតព្វកិច្ចនៅក្នុងឃុំនៅឆ្នាំនេះ។
    |
 |
|
ថ្នាក់ដឹកនាំឃុំ Tri Ton ប្រគល់សេចក្តីសម្រេច និងអំណោយដល់យុវជនដែលត្រូវបានជ្រើសរើសសម្រាប់ចូលបម្រើកងទ័ព និងនគរបាលប្រជាជន (រូបថត៖ baoangiang.com.vn) |
មិនត្រឹមតែប្អូន Chau Dien Phong ប៉ុណ្ណោះទេ យុវជនជនជាតិខ្មែរជាច្រើនទៀតក៏បានបង្ហាញពីការតាំងចិត្តក្នុងការទៅបំពេញកាតព្វកិច្ចយោធា ត្រៀមខ្លួនទទួល និងបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូនផងដែរ។ សម្រាប់យុវជនទាំងអស់បរិយាកាសកងទ័ពនឹងជួយឲ្យពួកគេហាត់ពត់ឆន្ទៈ វិន័យ អភិវឌ្ឍខ្លួន និងលះបង់ដើម្បីស្រុកកំណើត និងមាតុភូមិ។ ប្អូន Chau Soc Sonl (កើតនៅឆ្នាំ២០០១) នៅក្នុងភូមិ To Thuan បានចែករំលែកថា ការចូលរួមបម្រើក្នុងកងទ័ពគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងត្រូវបានហ្វឹកហាត់នៅក្នុងបរិយាកាសកងទ័ពឲ្យមានឬទ្ធានុភាព វិន័យដើម្បីរួមចំណែកបន្ថែមទៀតដល់ឃុំ Tri Ton នាពេលអនាគត។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីសិក្សា និងហ្វឹកហាត់ឲ្យបានល្អ គោរពយ៉ាងតឹងរ៉ឹងនូវបទបញ្ជា និងវិន័យរបស់អង្គភាព។
យោងតាមក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំ Tri Ton នៅឆ្នាំ២០២៦ ឃុំធានាបាន ១០០% នៃគោលដៅយុវជនចូលរួមក្នុងការបម្រើកងទ័ព និងនគរបាលប្រជាជន។ ក្នុងនោះ មានយុវជនជនជាតិខ្មែរចំនួន ៧ នាក់ ជាពិសេស យុវជនជនជាតិខ្មែរម្នាក់បានដាក់ពាក្យសុំចូលបម្រើកងទ័ពដោយស្ម័គ្រចិត្ត ដែលបង្ហាញពីស្មារតីទទួលខុសត្រូវរបស់យុវជន។
ប្រសិទ្ធភាពនៃការងារឃោសនា
ដើម្បីសម្រេចបានលទ្ធផលខាងលើ ឃុំ Tri Ton បានបង្កើនការងារឃោសនាអំពីច្បាប់ស្ដីពីកាតព្វកិច្ចយោធាតាមរយៈទម្រង់ផ្សេងៗដូចជា ការផ្សព្វផ្សាយដោយផ្ទាល់នៅក្នុងជំនួបសហគមន៍ សកម្មភាពក្នុងអង្គការមហាជន និងការផ្សាយតាមប្រព័ន្ធវិទ្យុនៅមូលដ្ឋាន។ តាមនោះ ជួយយុវជន និងក្រុមគ្រួសាររបស់ពួកគេឲ្យយល់អំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ពួកគេចំពោះមាតុភូមិ។ តាមរយៈការពិនិត្យ យុវជនដែលត្រូវបានជ្រើសរើស ១០០% បានបំពេញតាមស្តង់ដារ។ យុវជនជាច្រើន សូម្បីតែកំពុងចូលរួមផលិតកម្ម ធ្វើអាជីវកម្ម ឬជួយគ្រួសារក៏ដោយ ក៏ចុះឈ្មោះចូលបម្រើកងទ័ព។
ថ្នាក់ដឹកនាំ និងអង្គការមហាជននៃឃុំ Tri Ton បានសហការរៀបចំជំនួប ដើម្បីលើកទឹកចិត្តយុវជនមុនពេលពួកគេចូលបម្រើកងទ័ព។ ទន្ទឹមនឹងនោះ ក៏បានចុះសួរសុខទុក្ខ និងជួយគាំទ្រដោយទាន់ពេលវេលាដល់គ្រួសារដែលមានកូនចុះឈ្មោះចូលបម្រើកងទ័ព ជាពិសេសគ្រួសារជនជាតិខ្មែរដែលមានស្ថានភាពលំបាក រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជនលើគោលការណ៍របស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ ក្នុងការធានាការពារជាតិ និងសន្តិសុខ៕
បកប្រែដោយ Thuy Anh