អង្គភាពអាជីវកម្មនាំចេញវៀតណាមចាត់វិធានការបង្ការប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមានពីជម្លោះនៅមជ្ឈិមបូព៌ា
កប.អនឡាញ - នាថ្ងៃទី១ ខែមីនា នាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានផ្ញើឯកសារមួយទៅកាន់សមាគមឧស្សាហកម្មនាំចូល-នាំចេញ និងសមាគម logistics ដោយណែនាំវិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល អ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា។
នាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ស្នើឲ្យសមាគមឧស្សាហកម្មនាំចូល-នាំចេញ និងសមាគម logistics តាមដានការវិវឌ្ឍយ៉ាងដិតដល់ការផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយភ្នាក់ងារគ្រប់គ្រងរដ្ឋពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានថ្មីៗដល់សមាជិករបស់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេរៀបចំផែនការផលិតកម្មជាមុន រៀបចំការនាំចូល-នាំចេញ និងការដឹកជញ្ជូនទំនិញ ជៀសវាងការកកស្ទះ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីភាពតានតឹងបច្ចុប្បន្ននៅក្នុងជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ចាំបាច់ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ទំនិញ និងស្វែងរកទីផ្សារជំនួសដែលមានតម្រូវការស្រដៀងគ្នាសំដៅកាត់បន្ថយផលប៉ះពាល់នៃការលំបាកក្នុងការនាំចេញទំនិញទៅកាន់អ៊ីស្រាអែល អ៊ីរ៉ង់ និងមជ្ឈិមបូព៌ា និងត្រៀមខ្លួនជាស្រេចសម្រាប់ឧប្បត្តិហេតុស្រដៀងគ្នានាពេលអនាគត។
អង្គភាពនានាក្រោមឧវាទរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម តាមដានយ៉ាងដិតដល់ និងធ្វើបច្ចុប្បន្នភាពព័ត៌មានភ្លាមៗអំពីការវិវឌ្ឍនៅមជ្ឈិមបូព៌ា ដើម្បីផ្លាស់ប្តូរជាមួយសមាគម និងការស្រាវជ្រាវ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះស្ថានភាពស្រដៀងគ្នានេះនាពេលអនាគត៕
បកប្រែដោយ Huyen Trang