កាសែតនេះបានឲ្យដឹងថា ច្បាប់ AI របស់វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីខែធ្នូឆ្នាំ ២០២៥ ដោយ​ផ្តោត​លើហានិភ័យដែលបង្កឡើងដោយ AI ដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់មនុស្សតាមគំរូច្បាប់ AI របស់សហភាព​អឺរ៉ុប។

leftcenterrightdel
ច្បាប់ AI របស់វៀតណាមចូលជាធរមានជាផ្លូវការ (រូបថត៖ vnanet.vn)

ប្រទេសជាច្រើនកំពុងខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ដែលបង្កឡើងដោយ chatbots និងឧបករណ៍បង្កើតរូបភាព ពីព័ត៌មានមិនពិតរហូតដល់ការរំលោភសិទ្ធិអ្នកនិពន្ធ ប៉ុន្តែមានប្រទេសតិចណាស់ដែលបានអនុម័តច្បាប់បែបនេះ។

កាសែត The Straits Times បានពិពណ៌នាថា ច្បាប់ចូលជាធរមានជាផ្លូវការនឹង "បើកផ្លូវសម្រាប់ការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅរបស់វៀតណាមជាមួយនឹងស្តង់ដារអន្តរជាតិ ខណៈពេលដែលនៅរក្សាបាននូវអធិបតេយ្យភាពឌីជីថល"៕

បកប្រែដោយ Pham Diep