នៅថ្ងៃទី ៦ ខែមេសា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (អាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីការីកចម្រើនសេដ្ឋកិច្ចតំបន់អាស៊ាន+៣ (AREO) ឆ្នាំ ២០២៦ ដោយព្យាករណ៍ថាកំណើនក្នុងតំបន់សម្រេចបាន ៤% ទាំងនៅឆ្នាំ ២០២៦ និង ២០២៧។

យោងតាមលោក Dong He ប្រធានសេដ្ឋវិទូរបស់ AMRO តំបន់អាស៊ាន+៣ ចូលដល់ឆ្នាំ ២០២៦ ជាមួយតួនាទីរឹងមាំជាងមុន ប៉ុន្តែជម្លោះនៅមជ្ឈិមបូព៌ាបានផ្លាស់ប្តូរតុល្យភាពនៃហានិភ័យតាមលក្ខណៈអវិជ្ជមាន។

leftcenterrightdel
ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​កណ្តាល​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី

ទោះជាយ៉ាងណាក៏ដោយ តំបន់នេះមានតួនាទីល្អប្រសើរជាងមុនៗដើម្បីទប់ទល់នឹងវិបត្តិថាមពល ដែលបានបង្ហាញឱ្យឃើញតាមរយៈការដែលសេដ្ឋកិច្ចក្នុងតំបន់ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពជាងមុន និងពឹងផ្អែកលើប្រេងតិចជាង ដោយចូលដល់ដំណាក់កាលនេះជាមួយនឹងអតិផរណាទាប និងភាគច្រើនរក្សាបាននូវលំហគោលនយោបាយគួរឲ្យកត់សម្គាល់ដើម្បីឆ្លើយតប។

សកម្មភាពសេដ្ឋកិច្ចនៅតែរឹងមាំដោយសារតែតម្រូវការក្នុងស្រុកមានស្ថេរភាព កំណើននាំចេញកើនឡើងខ្លាំងដែលជំរុញដោយតម្រូវការសម្រាប់ semiconductors ដែលដឹកនាំដោយបញ្ញាសិប្បនិម្មិត (AI) - ការវិនិយោគប្រកបដោយចីរភាព និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់។

ក្នុងបរិបទនៃការកើនឡើងនៃតម្លៃថាមពលសកល របាយការណ៍ AREO ឆ្នាំ ២០២៦ ព្យាករណ៍ថាអតិផរណាសរុបនឹងកើនឡើងពី ០,៩% ក្នុងឆ្នាំ ២០២៥ ដល់ ១,៤% ក្នុងឆ្នាំ ២០២៦ និង ១,៥% ក្នុងឆ្នាំ ២០២៧។

អាស៊ាន+៣ បច្ចុប្បន្នគឺជាទីផ្សារធំបំផុតរបស់ពិភពលោក ដែលមានចំនួន ២៨% នៃតម្រូវការចុងក្រោយសរុបរបស់ពិភពលោក។

បកប្រែដោយ Duy Hoan