ខេត្ត Ca Mau និងខេត្តព្រះសីហនុ មានបំណងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
កប.អនឡាញ - នៅព្រឹកថ្ងៃទី ៦ ខែមេសា គណៈប្រតិភូខេត្ត Ca Mau (វៀតណាម) ដឹកនាំដោយលោក Ngo Vu Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តព្រះសីហនុ។ លោក ឯម ភាព អភិបាលរង នៃគណ:អភិបាលខេត្ត្តព្រះសីហនុ បានទទួលគណៈប្រតិភូ។
ក្នុងជំនួប លោក Ngo Vu Thang បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ហើយសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំខេត្ត Ca Mau តែងតែយកចិត្តទុកដាក់ដល់ការរក្សា និងអភិវឌ្ឍទំនាក់ទំនងជាមួយមូលដ្ឋាននានាក្នុងតំបន់ រួមទាំងខេត្តព្រះសីហនុផងដែរ។ នាពេលកន្លងមក ខេត្តទាំងពីរបានពូនជ្រំ ពង្រឹងទំនាក់ទំនងសាមគ្គីភាព ភាពជិតស្និទ្ធ ហើយលោកជឿជាក់ថា ទំនាក់ទំនងនេះបន្តត្រូវបានពង្រឹង និងពង្រីកប្រកបដោយចីរភាពនាពេលអនាគត។
    |
 |
|
លោក Ngo Vu Thang ប្រគល់អំណោយឆ្នាំថ្មីដល់លោក ឯម ភាព អភិបាលរង នៃគណ:អភិបាលខេត្ត្តព្រះសីហនុ (រូបថត៖ baocamau.vn) |
ក្នុងដំណើរទស្សនកិច្ចនេះ លោក Ngo Vu Thang បានស្នើឲ្យខេត្តទាំងពីរ វាយតម្លៃពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលថ្មី ដោយផ្តោតលើវិស័យដែលមានសក្តានុពល ដូចជា៖ ឧស្សាហកម្ម សេដ្ឋកិច្ចសមុទ្រ ថាមពលស្អាត ថាមពលកកើតឡើងវិញ ទេសចរណ៍... ទន្ទឹមនឹងនោះ លោកសង្ឃឹមថា មន្ទីរ ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរនឹងបង្កើនការផ្លាស់ប្តូរដើម្បីពង្រឹងសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធបន្ថែមទៀត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា លោក Ngo Vu Thang បានជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្តព្រះសីហនុ ឲ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យ៕
បកប្រែដោយ Thuy Anh