ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dong Thap
កប.អនឡាញ - នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dong Thap ប្រទេសវៀតណាម។
ក្នុងជំនួប លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានជូនពរដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dong Thap និងប្រជាជនវៀតណាម ឲ្យមានសុខភាពល្អ និងសេចក្តីចម្រើន ព្រមទាំងជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថិរ។
    |
 |
|
គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dong Thap (រូបថត៖ baodongthap.vn) |
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតំបន់ព្រំដែន។
លោកវរសេនីយ៍ឯក Le Xuan Hai មេបញ្ជាការរងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dong Thap បានថ្លែងអំណរគុណដំពោះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dong Thap។
លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា នៅឆ្នាំ២០២៦នេះ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ ហើយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕
បកប្រែដោយ Thuy Anh