លោកឧត្តមសេនីយ៍ទោ កែវ នាង បានជូនពរដល់កម្មាភិបាល និងយុទ្ធជននៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ឲ្យមានសុខភាពល្អបរិបូរណ៍ សុភមង្គល សន្តិភាព និងវិបុលភាព ហើយជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា ស្ថិតស្ថិរជានិច្ចកាល។ លោកសង្ឃឹមថា នាពេលខាងមុខ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក នឹងបន្តត្រូវបានរក្សា ហើយសហការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ កែវ នាង ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak (រូបថត៖ nhandan.vn)

ក្នុងនាមគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak លោកវរសេនីយ៍ឯក Nguyen Van Linh មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីចាត់ការការងារព្រំដែន ដែលផ្ដល់ការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដល់គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak។

លោកបានបញ្ជាក់ថា នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងកម្លាំងទាំងពីរបានសហការដោះស្រាយឧប្បត្តិហេតុនៅតំបន់ព្រំដែន ស្របតាមសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុសញ្ញាដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរ។ ភាគីទាំងពីរក៏បានយកចិត្តទុកដាក់ និងជួយគាំទ្រគ្នាទៅវិញទៅមក បង្ហាញពីចំណងមិត្តភាព សាមគ្គីភាព និងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកងកម្លាំងទាំងពីរ។

លោកវរសេនីយ៍ឯក Nguyen Van Linh បានសម្តែងទំនុកចិត្តថា នាពេលខាងមុខ ទីចាត់ការការងារព្រំដែន នឹងបន្តធ្វើសេនាធិការដល់ថ្នាក់លើ ស្ដីពីការបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែន ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដោយធានាសន្តិសុខ និងសុវត្ថិភាពនៅតាមព្រំដែន។

ក្នុងឱកាសនេះ ក្នុងនាមកម្មាភិបាល និងយុទ្ធជននៃអង្គភាព លោកវរសេនីយ៍ឯក Nguyen Van Linh បានជូនពរលោកឧត្តមសេនីយ៍ទោ កែវ នាង និងសមាជិកគណៈប្រតិភូ មានសុខភាពល្អ និងសុភមង្គល ជូនពរឲ្យទំនាក់ទំនងរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែនកម្ពុជា និងវៀតណាម កាន់តែជិតស្និទ្ធ...៕

បកប្រែដោយ Thuy Anh