ក្នុងនាមគណៈប្រតិភូខេត្តកំពត លោក ដួង សាវ៉ាន់ បានជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ លោក ដួង សាវ៉ាន់ បានបញ្ជាក់ថា គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែដឹងគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកស្រី Tran Thi Thanh Huong ទទួលជួបលោក ដួង សាវ៉ាន់ (រូបថត៖ baoangiang.com.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោក ដួង សាវ៉ាន់ បានជូនពរដល់ថ្នាក់ដឹកនាំខេត្ត កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត An Giang ឲ្យមានសុខភាពល្អ បំពេញល្អភារកិច្ចរបស់ខ្លួន ព្រមទាំងជូនពរឲ្យសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្តកំពត និងខេត្ត An Giang នឹងស្ថិតស្ថិរជានិច្ចកាល។

ក្នុងឱកាសនេះ លោកស្រី Tran Thi Thanh Huong បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា កំពុងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។

ដោយផ្អែកលើទំនាក់ទំនងដ៏ល្អនេះ ខេត្ត An Giang និងខេត្តកំពត តែងតែរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពលើវិស័យជាច្រើន ជាពិសេសក្នុងការទូតប្រជាជន ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិ និងអង្គការមហាជននៃខេត្តទាំងពីរ ដែលរួមចំណែកដល់ការពូនជ្រំចំណងសាមគ្គីភាព ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី Tran Thi Thanh Huong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូខេត្តកំពត គឺជាសកម្មភាពដ៏សំខាន់មួយ ដែលបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធ ព្រមទាំងរួមចំណែកដល់ការពង្រឹងមិត្តភាពដ៏ល្អរវាងខេត្ត An Giang និងខេត្តកំពត និយាយដោយឡែក និងរវាងវៀតណាម និងកម្ពុជានិយាយរួម៕

បកប្រែដោយ Thuy Anh