កម្មវិធី "ជួយកុមារទៅសាលារៀន - កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន" ដែលអនុវត្តដោយកងទ័ពការពារព្រំដែនខេត្ត Lam Dong មិនត្រឹមតែបំភ្លឺផ្លូវទៅសាលារៀនសម្រាប់សិស្សក្រីក្ររបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសិស្សកម្ពុជាផងដែរ។
សេចក្តីមេត្តាករុណាឆ្លងដែន
នៅក្នុងផ្ទះឈើស្ថិតនៅលើជម្រាលភ្នំក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ប្អូន Khovin Psophoan (សិស្សថ្នាក់ទី៨ នៅអនុវិទ្យាល័យដាក់ដាំ) សម្ដែងនូវសេចក្តីរីករាយ នៅពេលទទួលកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Lam Dong ដែលបានមកលេង និងផ្តល់អំណោយ។ ប្អូន Khovin Psophoan គឺជាសិស្សកម្ពុជាម្នាក់ក្នុងចំណោមសិស្ស ១២ នាក់ ដែលទទួលបានឧបត្ថម្ភពីកងទ័ពការពារព្រំដែនខេត្ត Lam Dong ក្នុងកម្មវិធី "ជួយកុមារទៅសាលារៀន - កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន"។
    |
 |
|
កងទ័ពការពារព្រំដែនខេត្ត Lam Dong ប្រគល់អំណោយដល់សិស្សកម្ពុជាក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី |
គ្រួសាររបស់ប្អូន Khovin Psophoan មានស្ថានភាពលំបាកខ្លាំង។ ដោយមានកូនច្រើន និងគ្មានដីស្រែចម្ការ ឪពុកម្តាយរបស់ប្អូនបានខិតខំធ្វើការ ប៉ុន្តែគ្រួសារនៅតែមានស្ថានភាពលំបាក។ ការលំបាកកាន់តែខ្លាំងឡើងនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង។ ដោយប្រភពប្រាក់ចំណូលមិនស្ថិតស្ថេរ និងការចំណាយលើការរស់នៅកើនឡើង ឪពុកម្តាយរបស់ប្អូន Khovin បានពិចារណាឱ្យគាត់ឈប់រៀន។ ក្តីសុបិន្តទៅសាលារៀនហាក់ដូចជាចប់ហើយសម្រាប់សិស្សក្រីក្រម្នាក់នេះ។
កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lam Dong បានដឹងពីស្ថានភាពលំបាករបស់ប្អូន Khovin Psophoan ហើយផ្តល់អាហារូបករណ៍ប្រចាំខែ និងអំណោយដើម្បីជួយប្អូន Khovin Psophoan ក្នុងការសិក្សា។
ប្អូន Khovin Psophoan បានចែករំលែកថា ពីមុន គ្រួសារខ្ញុំក្រីក្រណាស់ ហើយខ្ញុំតែងតែឈឺ ដូច្នេះខ្ញុំមិនអាចបន្តការសិក្សាបានទេ។ ខ្ញុំនឹកសាលារៀនខ្លាំងណាស់។ ដោយទទួលបានជំនួយពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lam Dong ខ្ញុំអាចត្រឡប់ទៅសាលារៀនវិញ។ ខ្ញុំនឹងខិតខំសិក្សាដើម្បីក្លាយជាគ្រូបង្រៀន ហើយត្រឡប់ទៅភូមិរបស់ខ្ញុំវិញដើម្បីបង្រៀន និងជួយកុមារក្រីក្រដូចខ្ញុំឱ្យទៅសាលារៀន។
អង្គុយក្បែរកូនប្រុស លោកស្រី Cha Phonlen (ម្តាយរបស់ Khovin Psophoan) មានទឹកភ្នែកហូរចេញពីភ្នែក។ លោកស្រីក៏ចែករំលែកថា ជំនួយដោយទាន់ពេលវេលាពីកងទ័ពការពារព្រំដែនខេត្ត Lam Dong បានជួយឲ្យគ្រួសារខ្ញុំមានក្តីសង្ឃឹមឡើងវិញ។
ការចែករំលែកមិត្តភាព
បច្ចុប្បន្ន កងទ័ពការពារព្រំដែនខេត្ត Lam Dong កំពុងជួយគាំទ្រដល់សិស្សកម្ពុជាចំនួន ១២ នាក់មកពីឃុំ ដាក់ដាំ ស្រុកអូររាំង និងឃុំ ប៊ូស្រា ស្រុក ពេជ្រាដា ខេត្តមណ្ឌលគីរី។ ជារៀងរាល់ខែ ពួកគេទទួលបានអាហារូបករណ៍ចំនួន ៥០០,០០០ ដុង រហូតដល់ពួកគេបញ្ចប់កម្មវិធីសិក្សានៅវិទ្យាល័យនៅកម្ពុជា។ ថវិកាសម្រាប់អាហារូបករណ៍ត្រូវបានបរិច្ចាគដោយកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Lam Dong។
    |
 |
|
កងទ័ពការពារព្រំដែនខេត្ត Lam Dong និងសិស្សកម្ពុជា |
អ្នកគ្រូ Bunthuon Chansi (សាលាអនុវិទ្យាល័យដាក់ដាំ) បានចែករំលែកថា សាលារបស់យើងមានសិស្សក្រីក្រជាច្រើន។ ដោយទទួលបានការជួយគាំទ្ររបស់កងទ័ពការពារព្រំដែនវៀតណាម និងអាជ្ញាធរមូលដ្ឋាន សិស្សជាច្រើនអាចត្រឡប់ទៅថ្នាក់វិញ និងខិតខំសម្រេចបានលទ្ធផលល្អក្នុងការសិក្សា។
សូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ កងទ័ពការពារព្រំដែនខេត្ត Lam Dong នៅតែរក្សាជំនួបនៅតាមបង្គោលព្រំដែន ដើម្បីផ្តល់អាហារូបករណ៍ និងលើកទឹកចិត្តសិស្សកម្ពុជាឲ្យយកឈ្នះលើការលំបាក។
លោកវរសេនីយ៍ឯក Tran Viet Hung ប្រធាននយោបាយនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lam Dong បានបញ្ជាក់ថា ដើម្បីធានាថាកម្មវិធីជួយសិស្សកម្ពុជាទទួលបានលទ្ធផលជាក់ស្តែង គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានដឹកនាំអង្គភាពនានាសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋាននៃប្រទេសកម្ពុជា សាលារៀន និងក្រុមគ្រួសារ។ យើងតាមដានស្ថានភាពរបស់សិស្សជាប្រចាំ ដើម្បីលើកទឹកចិត្ត និងជួយគាំទ្រដោយទាន់ពេលវេលា។
“ស្ពាននៃចំណេះដឹង” ដែលត្រូវបានកសាងដោយសេចក្តីស្រឡាញ់ និងការទទួលខុសត្រូវរបស់កងទ័ពការពារព្រំដែនវៀតណាម នឹងបន្តជួយសិស្សក្រីក្រនៅតំបន់ព្រំដែនក្នុងការសិក្សា និងពង្រឹងមិត្តភាពរវាងវៀតណាម និងកម្ពុជា៕
បកប្រែដោយ Thuy Anh