ពិធីបុណ្យវៀតណាម-ជប៉ុន មិនត្រឹមតែជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាន អង្គការ និងធុរកិច្ចជប៉ុន ក្នុងវិស័យសេដ្ឋកិច្ច អប់រំ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនផងដែរ។

leftcenterrightdel
ពិធីបុណ្យវៀតណាម-ជប៉ុនលើកទី ១១ មានសកម្មភាពទាក់ទាញអារម្មណ៍ជាច្រើន (រូបថត៖ nhandan.vn)

ពិធីបុណ្យវៀតណាម-ជប៉ុនឆ្នាំនេះ មានសកម្មភាពជាច្រើន ដូចជា៖ កម្មវិធីផ្លាស់ប្ដូរពាណិជ្ជកម្ម ម្ហូបអាហារ និងទេសចរណ៍ ការផ្សព្វផ្សាយផលិតផលវៀតណាម និងជប៉ុន ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងវៀតណាម និងជប៉ុន សិក្ខាសាលាស្តីពីនិន្នាការទេសចរណ៍វៀតណាម-ជប៉ុន នៅសណ្ឋាគារ Nikko។ល។

កម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្ម ម្ហូបអាហារ វប្បធម៌ និងទេសចរណ៍រវាងវៀតណាម និងជប៉ុន មានស្តង់ជាង ៣០០ របស់ធុរកិច្ចនៅក្នុងប្រទេសទាំងពីរ។

ប្រទេសជប៉ុនជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាម។ ពិធីបុណ្យវៀតណាម-ជប៉ុនលើកទី ១១ ត្រូវបានគេរំពឹងថានឹងផ្សព្វផ្សាយសារនៃកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ឆ្ពោះទៅអនាគតបៃតង និងវិបុលភាពរួមគ្នា៕

បកប្រែដោយ Thanh Cong