ពិធីបើកពិព័រណ៍រូបថត "វៀតណាម - ប្រទេស - ប្រជាជន" នៅប្រទេសបារាំង
កប.អនឡាញ - ពិព័រណ៍នេះដំណើរការរហូតដល់ថ្ងៃទី ១០ ខែមេសា ដោយបង្ហាញស្នាដៃចំនួន ៤៥ ដែលពណ៌នាយ៉ាងរស់រវើកអំពីសម្រស់ធម្មជាតិ ជីវិតសង្គម និងរូបភាពប្រទេសវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិ។
នៅថ្ងៃទី ១៨ ខែមីនា ពិព័រណ៍រូបថត "វៀតណាម - ប្រទេស - ប្រជាជន" បានបើកនៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈនៃសាកលវិទ្យាល័យ Perpignan (ប្រទេសបារាំង) ដោយទាក់ទាញនិស្សិត សាស្ត្រាចារ្យ និងប្រជាជនក្នុងស្រុកជាច្រើន រួមទាំងនិស្សិតអន្តរជាតិជាច្រើនមកពីប្រទេសអាស៊ីផងដែរ។
    |
 |
|
ពិព័រណ៍រូបថត "វៀតណាម - ប្រទេស - ប្រជាជន" បានទាក់ទាញនិស្សិត សាស្ត្រាចារ្យ និងប្រជាជនក្នុងស្រុកជាច្រើន (រូបថត៖ VNA) |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមវប្បធម៌បារាំង-វៀតណាម សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវភាសាបារាំងនៃសាកលវិទ្យាល័យ Perpignan ក្នុងក្របខ័ណ្ឌនៃកម្មវិធី "ពិធីសំណេះសំណាលសហគមន៍ហ្រ្វង់កូហ្វូនី" ក្នុងឱកាសទិវានារីអន្តរជាតិ (ថ្ងៃទី ៨ ខែមីនា) និងទិវាហ្រ្វង់កូហ្វូនីអន្តរជាតិ (ថ្ងៃទី ២០ ខែមីនា)។
ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ ខែមេសា ដោយដាក់តាំងបង្ហាញស្នាដៃចំនួន ៤៥ ដែលពណ៌នាយ៉ាងរស់រវើកអំពីសម្រស់ធម្មជាតិ ជីវិតសង្គម និងរូបភាពប្រទេសវៀតណាម ក្នុងដំណើរការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិ។
លោកស្រី Nguyen Thi That Peel ប្រធានសមាគមវប្បធម៌បារាំង-វៀតណាម ឲ្យដឹងថា បច្ចុប្បន្នសមាគមកំពុងអនុវត្តកម្មវិធីសហប្រតិបត្តិការជាច្រើនជាមួយវៀតណាម ជាពិសេសផែនការពង្រឹងទំនាក់ទំនងជាមួយខេត្ត Lam Dong។ តាមការគ្រោងទុក នៅថ្ងៃទី៣ ខែឧសភា គណៈប្រតិភូនៃសភាពាណិជ្ជកម្មសិប្បកម្ម និងមុខរបប្រពៃណីនៃតំបន់ Pyrénées-Orientales នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុង Da Lat ក្នុងរយៈពេលមួយសប្តាហ៍។ លើសពីនេះ សមាគមក៏កំពុងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដូចជា កម្មវិធីគាំរពារកុមារវៀតណាម ការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ការអភិវឌ្ឍភាសាបារាំង ការរៀបចំពិធីបុណ្យប្រពៃណី និងលើកកម្ពស់គម្រោងសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ការអប់រំ ទេសចរណ៍ និងវប្បធម៌៕
បកប្រែដោយ Duy Hoan