ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ និងសិល្បៈវៀតណាម ហើយមានការចូលរួមពីអង្គភាពសិល្បៈជាតិ និងអន្តរជាតិជាច្រើន រួមចំណែកដល់ការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបនៅក្នុងលំហបុណ្យនិទាឃរដូវ។

leftcenterrightdel
ការសម្តែងរឿង "Badal Pe Paav Hai" ដោយសមាជិកនៃអង្គភាពវប្បធម៌ និងសិល្បៈឥណ្ឌា

តាមរយៈការសម្តែងជាច្រើន កម្មវិធីនេះបានបង្ហាញយ៉ាងរស់រវើកនូវជីវភាពវប្បធម៌ប្រជាប្រិយរបស់ប្រទេសទាំងពីរ។ ការសម្តែងនីមួយៗបាននាំមកនូវលក្ខណៈវប្បធម៌រៀងៗខ្លួន ដែលរួមចំណែកដល់លើកកម្ពស់ស្មារតីនៃការផ្លាស់ប្តូរវប្បធម៌។ កម្មវិធីបានបញ្ចប់ដោយការបង្ហាញម៉ូដអាវផាយវៀតណាមរបស់ក្លឹបនារីវៀតណាមទីក្រុងហាណូយ ដែលជាការលើកតម្ងើងសម្រស់ប្រពៃណី និងបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌វៀតណាមនៅក្នុងបរិបទនៃការផ្លាស់ប្តូរអន្តរជាតិ។

លោកស្រី Nguyen Thi Hoa (អាយុ ៣៧ ឆ្នាំ រស់នៅក្នុងសង្កាត់ Hai Ba Trung ទីក្រុងហាណូយ) បានចែករំលែកថា កម្មវិធីនេះបានបង្កើតបរិយាកាសស្និទ្ធស្នាលសម្រាប់ជំនួបប្រាស្រ័យ។ ខ្ញុំទទួលបានការយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ឥណ្ឌា ហើយមានមោទនភាពចំពោះសិល្បៈប្រជាប្រិយវៀតណាម។

មិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ កម្មវិធីផ្លាស់ប្តូរវប្បធម៌នៅឯពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៦ ក៏បានរួមចំណែកដល់ការលើកកម្ពស់ការយោគយល់គ្នារវាងប្រជាជនវៀតណាម និងប្រជាជនឥណ្ឌាផងដែរ ព្រមទាំងនាំមកនូវបរិយាកាសវប្បធម៌ដ៏ជិតស្និទ្ធក្នុងប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីដល់សាធារណជននៅទីក្រុងហាណូយ៕

បកប្រែដោយ Thuy Anh