នាថ្ងៃទី ២០ ខែមីនា គឺជាទិវាសុភមង្គលអន្តរជាតិ។ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ នៅឆ្នាំនេះ ប្រទេសវៀតណាមរៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន ជាមួយនឹងសារ "សុភមង្គលសម្រាប់គ្រួសារនីមួយៗ"។

សកម្មភាពទាំងនេះមានគោលបំណងបង្កើនការយល់ដឹងទូទាំងសង្គមអំពីតួនាទី និងសារៈសំខាន់នៃសុភមង្គលបុគ្គល គ្រួសារ និងសហគមន៍ ឆ្ពោះទៅរកការកសាងសង្គមមួយដែលយុត្តិធម៌ ប្រជាធិបតេយ្យ អរិយធម៌ និងសុភមង្គល។

leftcenterrightdel
លោក Jonathan Baker តំណាងអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម (រូបថត៖ VNA)

ដោយក្រឡេកមើលទៅវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសវៀតណាមក្នុងការកែលម្អកម្រិតសុភមង្គលរបស់ប្រជាជនក្នុងឱកាសនេះ លោក Jonathan Baker ប្រធានការិយាល័យតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំប្រទេសវៀតណាម ជឿជាក់ថា ស្នូលនៃភាពជោគជ័យរបស់វៀតណាមក្នុងការកែលម្អសន្ទស្សន៍សុភមង្គលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គឺការវិនិយោគដ៏រឹងមាំរបស់ខ្លួនលើប្រជាជន។ ប្រទេសវៀតណាមបានបង្កើនការវិនិយោគហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធអប់រំ ដោយគាំទ្រដល់គ្រូបង្រៀន និងសិស្សានុសិស្ស។ លើសពីនេះ ប្រទេសវៀតណាមក៏ជាប្រទេសឈានមុខគេមួយក្នុងពិភពលោកដែលឱ្យតម្លៃវប្បធម៌ជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍ ហើយការវិនិយោគលើវប្បធម៌ និងអត្តសញ្ញាណជាតិពិតជាបាននាំមកនូវសុភមង្គលដល់ប្រជាជនរបស់ខ្លួន។

យោងតាមលោក Baker ការចេញគោលនយោបាយសំខាន់ៗរបស់វៀតណាម ចាប់ពីសេចក្តីសម្រេចលេខ 57-NQ/TW ដោយដាក់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាចំណុចកណ្តាលនៃកំណើន រហូតដល់សេចក្តីសម្រេចលេខ 80-NQ/TW ដែលបញ្ជាក់បន្ថែមទៀតអំពីវប្បធម៌ថាជាគ្រឹះ និងជាកម្លាំងចលករនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមជាមួយនឹងសេចក្តីសម្រេចលេខ 71-NQ/TW ស្តីពីការអប់រំ និងសេចក្តីសម្រេចលេខ 72-NQ/TW ស្តីពីការថែទាំសុខភាពសាធារណៈ បង្ហាញពីវិធីសាស្រ្តរួមបញ្ចូលគ្នាដ៏ស៊ីសង្វាក់គ្នា ដោយរួមបញ្ចូលគ្នានូវការផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយនឹងការវិនិយោគលើការអភិវឌ្ឍមនុស្ស ការរួបរួមសង្គម និងគុណភាពជីវិត។

ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមកំពុងរីកចម្រើនឥតឈប់ឈរឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីរក្សាល្បឿននៃការអភិវឌ្ឍនេះ និងសម្រេចបាននូវមហិច្ឆតានេះនៅក្នុងឆ្នាំខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការបន្តវិនិយោគលើវិស័យសំខាន់ៗដូចជា ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវប្បធម៌។ ការយល់ដឹងរបស់វៀតណាមអំពីសារៈសំខាន់នៃកត្តាទាំងនេះ គឺជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការធានាសន្ទុះអភិវឌ្ឍន៍របស់ខ្លួន៕

បកប្រែដោយ Duy Hoan